កុំធ្វេសប្រហែសឱ្យសោះ! មកទល់ពេលនេះ អ្នកស្លាប់ដោយសារកូវីដ១៩ ឡើងដល់២១ នាក់ហើយ

//s9.kh1.co/aa/aada54c331b4b08a005b49f49e2ca1e5bea95624.jpg
សង្គម

 ០៥-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ធ្វេសប្រហែសឱ្យសោះ! មកទល់ពេលនេះ អ្នកស្លាប់ដោយសារកូវីដ១៩ ឡើងដល់២១ នាក់ហើយ

រាជធានីភ្នំពេញ៖​ ចាប់តាំងពីការផ្ទុះរីករាលដាលនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គេសង្កេតឃើញថា ចំនួននៃការចម្លងវីរុសកូវីដ១៩ នៅមិនទាន់ថមថយស្រាកស្រាន្តនៅឡើយទេ ក្នុងនោះដែរ មានទាំងជនជាតិខ្មែរ​ និង បរទេស បានឆ្លងជំងឺដ៏កាច់សាហាវមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៧៥២ នាក់ អ្នកជាសះស្បើយសរុប ១៧៤៧ នាក់ រីឯអ្នកកំពុងសម្រាកព្យាបាល ៩៧៩ អ្នកជាសះស្បើយថ្មី៩៤ និង អ្នកវិជ្ជមានថ្មី៦៣ និង អ្នកស្លាប់សរុបមានចំនួន២១ នាក់។

បើទោះបីជាយើងឃើញថា ចំនួនអ្នកដែលបានជាសះស្បើយមានចំនួនដល់ទៅ ១៧៤៧ នាក់ តែយ៉ាងណា យើងមិនត្រូវធ្វេសប្រហែស ភ្លេចការពារ ដោយអនុវត្តតាមវិធានការសុខាភិបាល ៣ កុំ ៣ការពារ ដែលត្រូវបានដាក់ចេញ។

ខាងក្រោមនេះ គឺជា ករណីនិង អត្តសញ្ញាណអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩៖

ករណីទីមួយ 

ករណីទី១ គឺជាអ្នកជំងឺជាបុរស ឈ្មោះ ឡៅ វណ្ណា វ័យ២០ ឆ្នាំ មានមុខរបរជាតៃកុងឡានឱ្យជនជាតិចិននៅខេត្តព្រះសីហនុ។ លោកគឺជាជនទី១ ដែលបានទទួលមរណភាពដោយសារកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

https://s9.kh1.co/__image/w=506,h=512,q=100/ed/ed1617ce277d6198447c4353a4f48d244c92bed6.jpg

ករណីទីពីរ 

ករណីទី២ គឺអ្នកជំងឺជាស្រ្តី វ័យ ៦២ឆ្នាំ ត្រូវជាម្តាយរបស់តារាចម្រៀងវីឌីណែត ឈ្មោះ នួន សុផានី។ គាត់បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

https://s9.kh1.co/__image/w=650,h=487,q=100/a7/a77dc6666abd688e1004de240075472ab6ab0d66.jpg

ករណីទី៣

អ្នកជំងឺជាបុរស វ័យ៤៦ឆ្នាំ មានឈ្មោះថា គឹម ឃីស៊ុន។ គាត់បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី១៩ ខែមីនាឆ្នាំ​ ២០២១។

https://s9.kh1.co/__image/w=650,h=750,q=100/9e/9ef88a23a4acd81044cf3a4f82c200908091f514.jpg

ករណីទី៤

ករណីទី៤ លោកសាស្ត្រាចារ្យវេជ្ចបណ្ឌិត ស្តើង ជា ភេទប្រុស អាយុ ៧៥ ឆ្នាំ បានទទួលមរណភាពនៅមន្ទីររុស្ស៊ី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

https://s9.kh1.co/__image/w=650,h=485,q=100/bb/bb909b4fe5512672400dd3865930bc90b4bcbea0.jpg

ករណីទី៥

ករណីទី៥ ជាម្តាយរបស់តារាកំប្លែងរួមក្រុមជាមួយនាយក្រឹម គឺ អ្នកស្រី អ៊ីន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ បានទទួលមរណភាពថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរមិត្តភាពខ្មែរ សូវៀត។

https://s9.kh1.co/__image/w=650,h=803,q=100/e1/e1c36b178fdf07596bd14d6a38f7aded65256f86.jpg

ករណីទី៦

ករណីទី៦ ជាជនជាតិចិន វ័យ៤៣ ឆ្នាំ ធ្វើការនៅកាស៊ីណូ កោះធំ បានទទួលមរណភាពថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរមិត្តភាពខ្មែរ សូវៀត។

ករណីទី៧

ករណីទី៧ ជាអ្នកជំងឺឈ្មោះ ឈន ប៊ុនធឿន ហៅក្រៅ DJ Boom ភេទប្រុស អាយុ៣៨ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី។

https://s9.kh1.co/__image/w=650,h=650,q=100/ef/ef4f2dca30222e59193599b6ad377de93525c1ac.jpg

ករណីទី៨ 

ករណីទី៨ ជាអ្នកជំងឺឈ្មោះ ថន​ ចាន់ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរជាមន្រ្តីនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី។

https://s9.kh1.co/__image/w=650,h=862,q=100/07/07093ce34c1889eaa0d4e080f50ae73f4f559557.jpg

ករណីទី៩ ជាអ្នកជំងឺឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១​។

ករណីទី១០ ជាអ្នកជំងឺឈ្មោះ ហ៊ូ​ ហ៊ួយ ភេទស្រី អាយុ៧២ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ករណីទី១១ ជាអ្នកជំងឺឈ្មោះ នាក់ គឹមសេង អាយុ៣៩ ឆ្នាំ បានទទួលមរណភាពនៅមណ្ឌលសុខភាពចាក់អង្រែ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ករណីទី១២ ជាស្រ្តីជនជាតិខ្មែរ អាយុ៥៦ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ករណីទី១៣ ជាអ្នកជំងឺស្រ្តីជនជាតិខ្មែរ អាយុ២៨ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ករណី១៤ ជាស្រ្តីជនជាតិខ្មែរ អាយុ៥៦ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

ករណីទី១៥ ជាស្រ្តីជនជាតិខ្មែរ អាយុ៧០ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ករណីទី១៦  ជាស្រ្តីជនជាតិខ្មែរ អាយុ៦៧ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ករណីទី១៧  ជាស្រ្តីជនជាតិខ្មែរ អាយុ៦១ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរហ្លួងម៉ែ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ករណីទី១៨ ជាបុរសជនជាតិខ្មែរ អាយុ២៩ ឆ្នាំ បានទទួលមរណភាព នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ករណីទី១៩  ជាអ្នកជំងឺជនជាតិកូរ៉េ ភេទប្រុស អាយុ៤៨ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី០២​​ ខែមេសា ឆ្នាំ២០២១។

ករណីទី២០  ជាស្រ្តីជនជាតិខ្មែរ ភេទស្រី អាយុ៧២ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១។

ករណីទី២១  ជាបុរសជនជាតិចិន អាយុ៤២ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២១។

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T