បើបានចាក់វ៉ាក់សាំងប៉ុន្មានប្រភេទនេះ ពេលទៅប្រទេសថៃ ធ្វើចត្ដាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ

//s9.kh1.co/e4/e4ec45ab5f25fabf7ed9b580fa16fc05e8682293.jpg
សង្គម

 ០៥-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រទេសថៃ បានកាត់បន្ថយរយៈពេលធ្វើចត្ដាឡីស័កមកត្រឹម ៧ថ្ងៃ សម្រាប់អ្នកដំណើរណា ដែលបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ឬ ក្រសួងសុខាភិបាល។

ថៃ៖ ចំពោះអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងត្រូវបានកាត់បន្ថយរយៈពេលធ្វើចត្ដាឡីស័កមកនៅត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ នៅពេលធ្វើដំណើរចូលមកប្រទេសថៃ។ គោលការណ៍ថ្មីនេះ បានចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរសំខាន់ៗមួយចំនួនមុនគេ ដូចជា ផូកេត ក្រាប៊ី ផាងង៉ា ឈៀងម៉ៃ និងប៉ាតាយ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាកាសយានដ្ឋានប្រទេសថៃ
អាកាសយានដ្ឋានប្រទេសថៃ

ទោះជាយ៉ាងណា អ្នកដំណើរដែលអាចមានសិទ្ធិធ្វើចត្ដាឡីស័កក្នុងរយៈពេលខ្លីបែបនេះ លុះត្រាតែពួកគេបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ឬ ក្រសួងសុខាភិបាល ហើយបុគ្គលម្នាក់ៗត្រូវចាក់ចំនួន ២ដូសរួចរាល់ ដោយលើកលែងវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Johnson & Johnson ដែលត្រូវការតែ ១ដូសប៉ុណ្ណោះ។ ហើយខាងក្រោមនេះ ជាប្រភេទឈ្មោះវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់៖

១. AZD1222 ផលិតដោយក្រុមហ៊ុន AstraZeneca រួមគ្នាជាមួយសកលវិទ្យាល័យ Oxford (ត្រូវចាក់ ២ដូស)

២. ARS-CoV-2 (CoronaVac) ផលិតដោយក្រុមហ៊ុន Sinovac (ត្រូវចាក់ ២ដូស)

៣. NT162b2/CORMIRNATY – Tozinameran ផលិតដោយក្រុមហ៊ុន Pfizer/BioNTech (ត្រូវចាក់ ២ដូស)

៤. Covishield (ChAdOx1_nCoV19) ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា (ត្រូវចាក់ ២ដូស)

៥. mRNA-1273 ផលិតដោយក្រុមហ៊ុន Moderna (ត្រូវចាក់ ២ដូស)

៦. Ad26.COV2.S ផលិតដោយក្រុមហ៊ុន Johnson & Johnson (ចាក់តែ ១ដូសក៏បាន)។

រូបតំណាង
រូបតំណាង

ដោយឡែក ចំពោះអ្នកមិនទាន់បានចាក់វ៉ាក់សាំង ត្រូវធ្វើចត្ដាឡីស័ករយៈពេល ១០ថ្ងៃ ខណៈអ្នកដែលមកពីប្រទេសដែលមានជំងឺកូវីដបំលែងថ្មី ដូចជាបណ្ដាប្រទេសនៅទ្វីបអាហ្រ្វិក ត្រូវធ្វើចត្ដាឡីស័ករយៈពេល ១៤ ថ្ងៃ។

ហើយទន្ទឹមនឹងនេះ អ្នកដំណើរត្រូវបំពេញតាមលក្ខខណ្ឌផ្សេងៗទៀតដូចជា៖

-      មានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ជាក្រដាសព្រីន ឬច្បាប់ដើម (សម្រាប់អ្នកចាក់វ៉ាក់សាំងរួច)

-      លិខិតចូលមកប្រទេសថៃ ដែលចេញដោយស្ថានទូតថៃ

-      សេវាធានារ៉ាប់រងចំពោះជំងឺកូវីដ-១៩ ជាមួយនឹងកញ្ចប់ទឹកប្រាក់អប្បបរមាចំនួន ១០ម៉ឺនដុល្លារអាមេរិក

-      លិខិតបញ្ជាក់ការកក់សណ្ឋាគារ សម្រាប់ធ្វើចត្តាឡីស័ក

-      ការធ្វើតេស្ដរកជំងឺកូវីដ-១៩ លទ្ធផលអវិជ្ជមាន (មិនលើសពី ៧២ម៉ោង)

-      ចំពោះអ្នកធ្វើចត្ដាឡីស័ករយៈពេល៧ថ្ងៃ ត្រូវឆ្លងកាត់ធ្វើតេស្ដ១ដង ហើយចំពោះអ្នកធ្វើចត្ដាឡីស័ករយៈពេល ១០ថ្ងៃត្រូវឆ្លងកាត់ការធ្វើតេស្ដ ២ដង ខណៈអ្នកធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃ​ត្រូវឆ្លងកាត់ការធ្វើតេស្ដ ៣ដង មុនពេលអនុញ្ញាតឲ្យចាកចេញ៕

ប្រភពthethaiger

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T