ការ​សិក្សា​មួយ​​បង្ហាញ​​ថា បុរស​មាន​ទំនោរ​​​ងាយរង​គ្រោះ​​ដោយ​សារ​​កូវីដ១៩ ច្រើន​ជាង​ស្រ្ដី​

//s9.kh1.co/fe/fe597bebe3fe4b3889d528f6cd5fb4aaa4fcb7b2.jpg
យល់ដឹង

 ០៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជាទូទៅ បុរសមានអត្រា ២.៤ ដងច្រើនជាងស្រ្ដីក្នុងការស្លាប់ដោយសារជំងឺកូវីដ-១៩។ ភាពខុសគ្នានេះ​អាចបណ្តាលមកពី​ការធ្វើអន្តរកម្មស្មុគស្មាញនៃកត្តាចិត្តសាស្ត្រ ឥរិយាបថ និងកត្តាជីវសាស្ត្រ។

យល់ដឹង៖ ជាទូទៅ បុរសមានអត្រា ២.៤ ដងច្រើនជាងស្រ្ដីក្នុងការស្លាប់ដោយសារជំងឺកូវីដ-១៩។ ភាពខុសគ្នានេះ​អាចបណ្តាលមកពីការធ្វើអន្តរកម្មស្មុគស្មាញនៃកត្តាចិត្តសាស្ត្រ ឥរិយាបថ និងកត្តាជីវសាស្ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ឧទាហរណ៍៖ បុរសមានទំនោរប្រព្រឹត្ដទៅនឹងអាកប្បកិរិយាប្រថុយប្រថានខ្ពស់ជាងស្ត្រីដូចជា ការកើនឡើង​នៃការប្រើ​ប្រាស់ថ្នាំជក់ និងអាល់កុល។ ពួកគេក៏មានអត្រាទាបនៃការរក្សាគម្លាតសង្គម ការលាងដៃ និងការពាក់ម៉ាសផងដែរ។

រូបតំណាង
រូបតំណាង

បុរសក៏មានអត្រាខ្ពស់នៃលក្ខខណ្ឌសុខភាពដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញានៃជំងឺកូវីដ-១៩ ដែល​តិច​ជាង ហើយមិនសូវស្វែងរកការព្យាបាលឱ្យបានត្រឹមត្រូវនោះទេ។

រូបតំណាង
រូបតំណាង

យោងតាមការស្រាវជ្រាវពី PubMed Central បានបង្ហាញថា ស្ត្រីមិនទាន់ដល់អាយុអស់រដូវដែលមានជំងឺកូវីដ-១៩ មាន​ទំនោរចំណាយពេលវេលាតិចជាងបុរសនៅក្នុងមន្ទីរពេទ្យ។ ពួកគេភាគច្រើនក៏ត្រូវការប្រដាប់ជំនួយដង្ហើមតិចជាង​ស្ត្រីក្រោយអាយុអស់រដូវដែរ។

រូបតំណាង
រូបតំណាង

មនុស្សស្រីមានទំនោរទៅរកការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងជាងបុរស ដែលអាចបណ្តាលមកពីភាព​ខុសគ្នានៃ​ហ្សែន​ក្រូម៉ូសូម និងអរម៉ូនភេទដូចជាប្រូសេស្តេរ៉ូន៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T