ឪពុក Haaland និង Raiola ទាមទារថ្លៃរត់ការម្នាក់ ២០លានផោនពី Barcelona ប្រសិនបើកិច្ចព្រមព្រៀងប្រព្រឹត្តទៅដោយរលូន

//s9.kh1.co/56/56d3d1a78258eee675523bad591235c5d073c59e.jpeg
កីទ្បា

 ០៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​ឪពុក Haaland និង Raiola ទាមទារថ្លៃរត់ការម្នាក់ ២០លាន ផោនពី Barcelona ប្រសិនបើកិច្ចព្រមព្រៀងប្រព្រឹត្តទៅដោយរលូន

អាល្លឺម៉ង់៖ ចំណាប់អារម្មណ៍របស់ Barcelona លើតារាឆ្នើមរបស់ Borussia Dortmund គឺ Erling Haaland អាចទទួលបានទឹកប្រាក់សរុបជាង ២០០ លានផោននៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នាក់ងាររបស់ Haaland គឺលោក Mino Raiola និងឪពុករបស់គាត់ឈ្មោះ Alf Inge ទាំងពីរនាក់បានធ្វើដំណើរទៅប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន ដែលថាមានពាក្យចចាមអារ៉ាមអំពីការជជែកជាមួយក្រុមយក្សកាតាឡាន់ហើយក្រោយមកជាមួយគូប្រជែងសំខាន់បំផុតគឺ Real Madrid ។​

Erling Haaland
Erling Haaland

ទោះបីជាយ៉ាងណាក៏ដោយ La Blaugrana ត្រូវបានគេនិយាយថា នឹងដឹកនាំការប្រជែងដើម្បីចុះហត្ថលេខាជាមួយគាត់ ទោះបីជាមានការទទូចរបស់ Dortmund ថានឹងមិនទទួលយកការផ្តល់ជូនណាមួយដែលមានតម្លៃក្រោម ១៥០ លានផោនសម្រាប់កីឡាករអន្តរជាតិន័រវេសនោះទេជាមួយនឹងតម្លៃស្នើសុំបច្ចុប្បន្នសម្រាប់រូបគេក្នុងតម្លៃ ១៨០ លានផោន។

Erling Haaland
Erling Haaland

ប៉ុន្តែបើយោងតាមរបាយការណ៍ពី RAC 1 ដូចដែលបានរាយការណ៍តាមរយៈ Marca តម្លៃនោះអាចនឹងកើនឡើងថែមទៀតដោយផ្អែកលើថ្លៃឈ្នួលភ្នាក់ងារ និងការបន្ថែមផ្សេងទៀត។

Erling Haaland
Erling Haaland

គួរឱ្យដឹងដែរថា ទាំង Raiola និង Haaland Snr អាចនឹងទាមទារថ្លៃរត់ការដល់ទៅ ២០ លានផោន ក្នុងម្នាក់ៗ ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយបុរសវ័យ ២០ ឆ្នាំរូបនេះ ប្រព្រឹត្តទៅបានសម្រេច ហើយក៏មានពាក្យចចាមអារ៉ាមថាទាមទារការបញ្ជាក់ពីការបន្តស្នាក់នៅរបស់ Lionel Messi នៅឯទឹកដី Camp Nou មុនពេលចុះហត្ថលេខា៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T