រដ្ឋបាលខេត្តរតនគិរី រកឃើញករណីដំបូងវិជ្ជមានកូវីដ១៩

//s9.kh1.co/46/46fbb5099719250fd8be779572c7b956afc1c649.jpg
សង្គម

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តាមការបញ្ជាក់របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានបុរសម្នាក់ មានវិជ្ជមានកូវីដ១៩

ខេត្តរតនគិរី៖ យោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានបុរសម្នាក់ឈ្មោះ ញឹក សុជា អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី នេះផ្អែកតាមលទ្ធផលវត្ថុវិភាគសំនាកពីវិទ្យាស្ថានសាធារណៈ ដោយលទ្ធផលបង្ហាញថា វិជ្ជមានវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការស្រាវជ្រាវ បុរសរូបនេះ បានធ្វើដំណើរមកពីស្រុកភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធ នៅស្រុកតាវែង និង បានដើរលេងភ្លេង និង មានទំនាក់ទំនងជាមួយមិត្តភ័ក្តិបងប្អូនមួយចំនួន នៅខេត្តក្រចេះ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២១ ផងដែរ។

ហេតុដូចនេះ រដ្ឋបាលខេត្តរតនគិរី ក៏បានអំពាវអំនាវដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សុំសហការផ្តល់ព័ត៌មាន ដើម្បីឱ្យមន្ត្រីជំនាញចុះយកសំណាក និង ត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែក ១៤ថ្ងៃ៕

សូមអានសេចក្តីជូនដំណឹងពិស្តារដូចខាងក្រោម៖

សេចក្តីជូនដំណឹងរដ្ឋបាលខេត្តរតនគិរី
សេចក្តីជូនដំណឹងរដ្ឋបាលខេត្តរតនគិរី
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T