ស្ត្រេសមែនទេ? ៤ចំណុចនេះ អាចធ្វើឲ្យអ្នកស្រស់ស្រាយជាងមុន

//s9.kh1.co/04/0435886541391c1a900381e8c9b42784bd72ef16.jpg
យល់ដឹង

 ០៥-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ស្ត្រេសមែនទេ? ៤ចំណុចនេះ អាចធ្វើឲ្យលោកអ្នកស្រស់ស្រាយជាងមុន

កូវីដផង ចំណូចក៏ធ្លាក់ចុះ ចំណាយក៏ច្រើន ហើយត្រូវសំងំតែនៅក្នុងផ្ទះក្នុងការលៈទេសៈនេះ នរណាក៏ស្តេ្រសដែរ តែធ្វើយ៉ាងណាអាចកាត់បន្ថយភាពតប់ប្រម៉ល់នោះបានទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាដំណោះស្រាយ៖

១. លំហាត់ប្រាណឲ្យបានញឹកញាប់

រូបតំណាង
រូបតំណាង

ថ្វីបើមិនអាចចេញទៅហាត់នៅខាងក្រៅបាន តែអ្នកគួរតែគិតគូរពីសុខភាពខ្លះ បើទោះបីជាចេញទៅក្រៅមិនបានមែនពិត តែហាត់ក្នុងបន្ទប់ ឬនៅសួនច្បាររបស់យើងក៏បានដែរ។ ក្រៅពីជួយកាត់បន្ថយភាពតានតឹងហើយ វាក៏ធ្វើឲ្យរាងកាយរបស់អ្នកល្អប្រសើរជាងមុនទៀតផង។

២. ស្ដាប់តន្រ្តីដែលធ្វើឲ្យអ្នករីករាយ

រូបតំណាង
រូបតំណាង

តាមពិតទៅតន្រ្តីក៏មានអត្ថប្រយោជន៍ល្អណាស់ដែលចំពោះអ្នកដែលមានបញ្ហាស្ត្រេស ព្រោះថាការស្ដាប់តន្រ្តីវាបានធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយជាងមុន។ តែសុំហាមរឿងមួយណា សូមកុំស្ដាប់បទណាដែលធ្វើឲ្យអ្នកសោកសៅឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកគិតអ្វីដែលខ្លីៗហើយរឹតតែធុញថប់ជាងមុនទៅទៀត។

៣. សើច

រូបតំណាង
រូបតំណាង

អ្នកអាចស្វែងរកវីដេអូបែបកំប្លែងៗ សំណើចខ្លីៗនៅលើអ៊ីនធើណែតយកមកមើល ដើម្បីឲ្យខ្លួនឯងបានសោយសុខខ្លះ តាមការស្រាវជ្រាវត្រូវបានគេដឹងថាការសើចផ្តល់នូវភាពធូរស្បើយក្នុងស្ថានភាពស្ត្រេសសូម្បីតែក្នុងកាលៈទេសៈធ្ងន់ធ្ងរបំផុតក៏ដោយ។

៤. គូររូប

រូបតំណាង
រូបតំណាង

បង្ហាត់ខួរក្បាលលោងអ្នកឲ្យមកផ្ដោតលើការគូររូបវិញវាជារឿងល្អ ព្រោះបើអ្នកផ្ចង់អារម្មណ៍លើការគូររូប នោះពិតជារឿងល្អបំផុតព្រោះខួរក្បាលលោកអ្នកគ្មានពេលគិតរឿងអត់ប្រយោជន៍ទៀតនោះទេ។

កុំព្យាយាមលាក់រឿងទាំងអស់នៅក្នុងចិត្ត បើអាចគួរនិយាយប្រាប់មនុស្សដែលអ្នកទុកចិត្តបំផុតឲ្យគេជួយស្ដាប់ ហើយពេលនិយាយចេញទៅអ្នកក៏អាចធូរស្បើយខ្លះដែរ កុំព្យាយាមដាក់សម្ពាធលើខ្លួនឯងពេក ក្នុងខណៈនេះអ្នកណាក៏ជួបរឿងលំបាកដែរ គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ដើរមួយជំហានគិតមួយជំហានអ្វីៗហ្នឹងល្អប្រើសើរឡើងវិញនៅថ្ងៃខាងមុខ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T