សំណួរទាំង៦ ដែលបុរសគួរតែឆ្លើយជាមុនសិន មុននិយាយថា «បងស្រឡាញ់អូន» ទៅកាន់នារីណាម្នាក់

//s9.kh1.co/c2/c26ad7cdb62bfe00925e20637130ab5f9a5bcdc5.png
យល់ដឹង

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មុននិយាយថាស្រឡាញ់នាង “បងស្រឡាញ់អូន” បុរសគួរតែគិតឲ្យបានច្បាស់លាស់ជាមុនសិន

ពាក្យថា «ស្រលាញ់» អ្នកណាក៏អាចនិយាយបានដែរ តែបើសិនឲ្យបង្ហាញពីសកម្មភាព ឬអត្ថន័យរបស់វាវិញនោះអាចនិងពិបាកហើយ ពីព្រោះថាពាក្យថា "ស្រលាញ់" វាបានបង្ហាញខ្លួនជារូបភាពខុសៗគ្នាតាមមនុស្សម្នាក់ៗនោះឯង។ ទន្ទឹមនឹងនោះចំពោះស្នេហាបែបយុវវ័យ ដំបូងៗវិញពួកគេពិតជាងាយនិយាយពាក្យថា “បងស្រឡាញ់អូន” ខ្លាំងណាស់ ជាពិសេសចំពោះបុរសៗតែម្តង។ ដូចនេះបុរសគួរស្វែងយល់ពីស្នេហ៍ ឬ ស្គាល់ចិត្តខ្លួនឯងជាមុនសិន ដោយឆ្លើយតបនឹងសំណួរមួយចំនួនខាងក្រោមនេះសិន វាជាតិចនិកខ្លះ​សម្រាប់បុរស មុននឹងនិយាយពាក្យស្រលាញ់ទៅ​មនុស្សស្រី៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំនួរទី​១: តើអ្នកពិតជាស្រឡាញ់នាងពិតប្រាកដ មិនមែនដោយសារតែអារម្មណ៍មួយឆាវ ឬដោយសារតែតណ្ហាមែនឬ?

តើអ្នកពិតជាស្រឡាញ់នាងពិតប្រាកដ មិនមែនដោយសារតែអារម្មណ៍មួយឆាវ ?
តើអ្នកពិតជាស្រឡាញ់នាងពិតប្រាកដ មិនមែនដោយសារតែអារម្មណ៍មួយឆាវ ?

សំនួរមួយឃ្លានេះ នឹងអាចឲ្យបុរសគិត ព្រមទាំងស្មានពីចិត្តខ្លួនឯងបាន ពីព្រោះថាការស្រលាញ់វាមិនមែនជាការបំពេញចំណង់ តណ្ហា ឬការចង់បានមនុស្សស្រីម្នាក់មកនៅក្បែរ​មួយពេលដែលអផ្សុកនោះទេ។ 

សំនួរទី​២:  តើអ្នកពិតជាពេញចិត្ត និងអាចទទួលយកចរិតលក្ខណៈរបស់នាងដែលអាចប្រែប្រួលនៅពេលអនាគតបានទេ?

 តើអ្នកពិតជាពេញចិត្តនិងអាចទទួលយកចរិតលក្ខណៈរបស់នាងដែលអាចប្រែប្រួលនៅពេលអនាគតបានទេ?
 តើអ្នកពិតជាពេញចិត្តនិងអាចទទួលយកចរិតលក្ខណៈរបស់នាងដែលអាចប្រែប្រួលនៅពេលអនាគតបានទេ?

មនុស្សស្រីមានចរិតលក្ខណៈ ព្រមទាំងអារម្មណ៍ប្រែប្រួលច្រើន ហើយពេលខ្លះក៏លឿនក្នុងពេលមួយភ្លាមៗប្រែប្រួល ២ ទៅ​ ៣ អារម្មណ៍ក៏អាចទៅរួចដែរ។ ពេលខ្លះនាងក្បាលខូចណាស់​សុខៗក៏រករឿង ឲ្យបុរសជាគូស្នេហ៍លួង អ៊ីចឹងៗអី។ តើបុរស​ច្បាស់ក្នុងចិត្តទេ ថាអាចស្រលាញ់នាងបានយូរ?​

សំនួរទី​៣: តើអ្នកពិតជាអាចទទួលយក និងនៅតែស្រឡាញ់ការវិវត្តនៃរាងកាយ (រូបសម្បត្តិ) របស់នាងនៅពេលអនាគតបានទេ?

តើអ្នកពិតជាអាចទទួលយកនិងនៅតែស្រឡាញ់ការវិវត្តនៃរាងកាយ (រូបសម្បត្តិ) របស់នាងនៅពេលអនាគតបានទេ?
តើអ្នកពិតជាអាចទទួលយកនិងនៅតែស្រឡាញ់ការវិវត្តនៃរាងកាយ (រូបសម្បត្តិ) របស់នាងនៅពេលអនាគតបានទេ?

និយាយទៅ មនុស្សស្រីមិនអាចស្អាតគ្រប់ពេល ហើយក៏មិននៅតែទន់ភ្លន់ និងគួរឲ្យស្រលាញ់ដូចពេលស្រលាញ់ដំបូងបានយូរដែរ ច្រើនបំផុត ៣ឆ្នាំចុះ។ ​ហើយពេលក្រោយទៅ​នាងអាចក្លាយជា មនុស្សពូកែរអ៊ូ មិនខាន ចឹងនៅស្រលាញ់នាងទៀតបានអត់ បុរសៗ?

សំនួរទី​៤: តើអ្នកពិតជាមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីប្រឈមមុខ និងដោះស្រាយបញ្ហាជីវិតដែលនឹងកើតឡើងចំពោះអ្នក និងគ្រួសារអ្នក?

 តើអ្នកពិតជាមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីប្រឈមមុខនិងដោះស្រាយបញ្ហាជីវិតដែលនឹងកើតឡើងចំពោះអ្នកនិងគ្រួសារអ្នក?
 តើអ្នកពិតជាមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីប្រឈមមុខនិងដោះស្រាយបញ្ហាជីវិតដែលនឹងកើតឡើងចំពោះអ្នកនិងគ្រួសារអ្នក?

ពីព្រោះពេលដែលនិយាយពាក្យថា «ស្រលាញ់» ដែលបុរសនិយាយទៅកាន់មនុស្សស្រីម្នាក់វាជាក្តីសង្ឃឹម ហើយវាក៏ជាការបង្ហាញនូវភាពពិតប្រាកដមួយថា អ្នកអាចនិយាយហើយធ្វើវាបាន។ ដូចនេះសូមប្រាកដប្រជាណា​ មុននិយាយថា​ស្រលាញ់កូនស្រីគេ​។

សំនួរទី​៥​: តើអ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមបីបាច់គ្រួសាររបស់អ្នកបាន?

តើអ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមបីបាច់គ្រួសាររបស់អ្នកបាន?
តើអ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមបីបាច់គ្រួសាររបស់អ្នកបាន?

សំនួរនេះសំខាន់ជាងគេហើយ! ហើយជាពិសេសឮចេញអ្នកម្តាយតែម្តង គាត់តែងតែចោទសួរទៅកូនប្រុសគាត់ថា "​ន៎ែកូនប្រុស ចេះស្រលាញ់ស្រីបែបនេះកូនចេះរកស៊ី មានលុយហើយនៅកូន​?"។​ ចឹងត្រូវដឹងណា! កុំចេះតែនិយាយថា «បងស្រលាញ់អូន​» ទៅកូនស្រីគេអី បើរាល់ថ្ងៃនៅសុំលុយម៉ាក់ចាយនោះ​បុរសៗ ជាក្មេងវ័យជំទង់តែម្តង! ខិតខំរៀនឲ្យមានសមត្ថភាពសិនមក មិនខ្វះទេ​ប្រពន្ធនោះ​។ 

សំនួរទី​៦: តើអ្នកពិតជាអាចផ្តល់នូវពេលវេលា ភាពស្មោះត្រង់ និងភាពកក់ក្តៅសម្រាប់នាងនិងគ្រួសារបានដែរទេ?   

តើអ្នកពិតជាអាចផ្តល់នូវពេលវេលា ភាពស្មោះត្រង់ និងភាពកក់ក្តៅសម្រាប់នាងនិងគ្រួសារបានដែរទេ?   
តើអ្នកពិតជាអាចផ្តល់នូវពេលវេលា ភាពស្មោះត្រង់ និងភាពកក់ក្តៅសម្រាប់នាងនិងគ្រួសារបានដែរទេ?   

ក្រៅពីលុយកាក់ទ្រព្យសម្បត្តិ បុរសក៏មានតួនាទីមួយទៀតគឺត្រូវជាមេគ្រួសារដែលចេះ ការពារ មើលថែរក្សាសុវត្តិភាពក្នុងគ្រួសារ ជាពិសេសនោះត្រូវយកចិត្តទុកដាក់ព្រមទាំងស្រលាញ់ប្រពន្ធកូនផងដែរ។ 

សរុបមកទោះបីជាពាក្យថា ​"ស្រលាញ់​" អាចជាពាក្យដែលអ្នកងាយនឹងនិយាយចេញមែន ប៉ុន្តែវាមានតម្លៃដ៏ធំមហាសាលសម្រាប់មនុស្សដែលអ្នកកំពុងនិយាយទៅកាន់នោះ។ ទោះបីពាក្យនេះនិយាយចេញពីបច្ចុប្បន្នភាពរបស់អ្នកចំពោះនាង ប៉ុន្តែពាក្យនេះនាំឱ្យមានការឆ្លើយតបដែលពាក់ព័ន្ធនឹងអនាគតរបស់នាង ឬអាចនិយាយដ៏សាមញ្ញ ថា បងស្រឡាញ់អូន ជាអនាគតរបស់នាង៕  

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T