កុំចេះតែហ៊ាន! យប់មិញអាជ្ញាធរខណ្ឌទួលគោក ឃាត់ឡាន-ម៉ូតូបាន ២០គ្រឿង ពីអ្នកបំពានបម្រាមគោចរ

//s9.kh1.co/1c/1c8d904c440304ff85e93be48c550f2d830cce9d.jpg
សង្គម

 ០៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរខណ្ឌទួលគោក ឃាត់ម៉ូតូចំនួន១៦គ្រឿង និងឃាត់រថយន្តចំនួន៤គ្រឿង យកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខ​ណ្ឌទួលគោកជាបណ្តោះអាសន្ន ចំពោះមនុស្សគឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ។

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ប្រាកដជាបានជ្រាបអំពីបម្រាមគោចរថ្មីដែលចេញដោយសាលារាជធានីភ្នំពេញ ស្ដីអំពីការផ្អាកចរាចរណ៍ រួមទាំងសកម្មភាពអាជីវកម្ម និងការប្រមូលផ្ដុំនានា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង ៥ភ្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អភិបាលក្រុងភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមាននរណាម្នាក់ នៅតែរឹងទទឹងបំពានលើបម្រាបគោចរនេះ អាជ្ញាធរត្រូវតែឃាត់យានយន្ដរបស់ពួកគេទៅរក្សាទុកនៅសាលាខណ្ឌរយៈពេល១៤ថ្ងៃសិន ខណៈម្ចាស់ត្រូវធ្វើចត្ដាឡីស័កនៅផ្ទះ។

យ៉ាងណាមិញ យោងតាមអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា គិតចាប់ពីវេលាម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ កម្លាំង​គណៈបញ្ជាឯកភាពសាលាខណ្ឌបានអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានពីរគោលដៅ ដោយគោលដៅទីមួយ ត្រង់ចំណុចផ្លូវ245កែង182 ក្នុងសង្កាត់ទឹកល្អក់ទី៣ និងគោលដៅទីពីរ ត្រង់លើផ្លូវ315 កែងផ្លូវ592 ក្នុងសង្កាតបឹងកក់ទី២ ខណ្ឌទួលគោក។

ជាលទ្ធផលនៃការ​ត្រួតពិនិត្យនៅពេលយប់នោះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូចំនួន១៦គ្រឿង និងឃាត់រថយន្តចំនួន៤គ្រឿង សរុបចំនួន២០គ្រឿង យកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខ​ណ្ឌទួលគោកជាបណ្តោះអាសន្ន ចំពោះមនុស្សគឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពចុះអនុវត្ដបម្រាមគោរចរបស់ក្រុមអជ្ញាធរ
ទិដ្ឋភាពចុះអនុវត្ដបម្រាមគោរចរបស់ក្រុមអជ្ញាធរ
ទិដ្ឋភាពចុះអនុវត្ដបម្រាមគោរចរបស់ក្រុមអជ្ញាធរ
ទិដ្ឋភាពចុះអនុវត្ដបម្រាមគោរចរបស់ក្រុមអជ្ញាធរ
https://s9.kh1.co/__image/w=650,h=434,q=100/02/02f957c29d616319425313ff7d0969f810550f42.jpg

ប្រភពBTV News

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T