បន្ទាន់! នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងអំពាវនាវឲ្យអ្នកជាប់ពាក់ព័ន្ធ ហាងកាត់សក់មួយនេះទៅធ្វើតេស្តជាបន្ទាន់

//s9.kh1.co/6e/6eec7bcddd96b6eab49a812f7633b2ba7d9bc097.jpg
សង្គម

 ០៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ ចេញសេចក្តី​ជូនដំណឹង​ឲ្យពលរដ្ឋទៅធ្វើតេស្តប្រសិនជាធ្លាប់បានចូលហាងកាត់សក់មួយកន្លែងនេះ

ភ្នំពេញ::យោងតាមសេចក្តីជូនដំណឹងមួយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ CDC ដែលបានបង្ហោះលើគេហទំព័រហ្វេប៊ុកផ្លូវការបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំង ហាងកាត់សក់មួយកន្លែងមានយីហោ Kalip​ Hair មានទីតាំងស្ថិតនៅទល់មុខនឹងស្ថានីយប្រេងឥន្ធន:សូគីមិចវត្តសំរោង​ អណ្តែត​ ដែលធ្លាប់មានប្រវត្តិបានចូលទីតាំងហាងខាងលើនេះ ចាប់ពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១​ សូម​ប្រញាប់​ទៅ​ធ្វើតេស្ត ​ក្នុងករណីប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ ដែលមានទីតាំងនៅ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.វិទ្យាល័យ​បាក់ទូក​

២.វិទ្យាល័យ​បឹង​ត្របែក​

៣.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤.មន្ទីរ​ពេទ្យខ្មែរ-សូវៀត​

៥.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

​រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយ ឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ចង់​ជ្រាប​ឲ្យ​កាន់តែ​លម្អិត​ជាង​នេះ​ទៅទៀត​នោះ​សូម​អាន​សេចក្តី​ជូនដំណឹង​ដែល​មាន​ភ្ជាប់​ជូន​នៅ​ផ្នែក​ខាង​ក្រោម៖

សេចក្តី​ជូនដំណឹង​របស់ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T