បន្ទាន់! សម្ដេចតេជោ ស្នើឲ្យចាក់វ៉ាក់សាំងជូនបងប្អូនអ្នករកស៊ីលក់ដូរតាមទីផ្សារ និងអ្នកដឹកជញ្ជូន ឲ្យបានឆាប់បំផុត (មានវីដេអូ)

//s9.kh1.co/c9/c94b32d105e3852b9c9bd5dcb8c301acef2973b3.jpg
សង្គម

 ០២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សម្ដេចតេជោហ៊ុន សែន នាយកមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឲ្យចាក់វ៉ាក់សាំងជូនបងប្អូនអ្នករកស៊ីតាមទីផ្សារ ឬអ្នកដឹកជញ្ជូន ឲ្យបានឆាប់បំផុត។

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេសមួយ ដោយស្នើឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកជំទាវ ឳ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងគណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បងប្អូនអ្នកលក់ដូរ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅតាមទីផ្សារក្នុងក្រុងភ្នំពេញ ឲ្យបានរហ័សបំផុត ឲ្យដូចការដែលធ្លាប់ចាក់ជូនបងប្អូនកម្មករអ្នកប្រមូលសំរាមកន្លងមកដែរ។ ហើយចំពោះបងប្អូនអ្នករត់តាក់ស៊ី អ្នករត់កង់បី និងអ្នកដឹកជញ្ជូនផ្សេងៗ ដែលដឹកអីវ៉ាន់តាមការកុម៉្មង់ពីកន្លែងមួយទៅកន្លែងមួយ ក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមស្ដាប់សារសំឡេងលម្អិតរបស់សម្ដេចតេជោ៖

ប្រភព៖ BTV News

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T