អរគុណដែលចាកចេញពីខ្ញុំ ព្រោះអ្នកបានផ្តល់ឱកាសឱ្យខ្ញុំបានរកឃើញមនុស្សថ្មីម្នាក់ទៀត...

//s9.kh1.co/4d/4de3b4b058c0a0a8d25429a733d017a57382d1c8.png
យល់ដឹង

 ០២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនមែនគ្រប់គ្នាចូលមកក្នុងជីវិតយេីង ហេីយត្រូវនៅក្បែរយេីងរហូតនោះទេ គ្រប់គ្នាចូលមកហេីយក៏ចាកចេញទៅវិញ

ដឹងទេ ថាពេលដែលអ្នកចាកចេញទៅ ខ្ញុំពេលនោះ នឿយហត់ណាស់ ឈឺចាប់ពីស្នាមរបួសបន្សល់ទុកពីអតីតកាល អស់កម្លាំងណាស់ មានសម្ពាធទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ស្មុគស្មាញបំផុតហើយ គិតច្រើនហូរហែពេញខួរក្បាល បញ្ហាមួយលានកើតឡើងក្នុងពេលតែមួយ ដកឃ្លាសឹងមិនបាន និយាយតាមត្រង់ ពេលនោះ ហត់សូម្បីតែដកដង្ហើម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើសួរថា គិតចង់បោះបង់ទេ នៅពេលនោះ? ចម្លើយគឺ អត់ទេ អត់ដាច់ខាត។
ទោះបីជា បច្ចុប្បន្ននោះ ស្ថានភាពខ្ញ៉ំ យ៉ាប់យឺនកម្រិតណាក៏ដោយ ក៏ខ្ញ៉ំនៅតែមានក្តីសង្ឈឹមក្នុងចិត្តថា ថ្ងៃណាមួយគ្រប់យ៉ាងនឹងល្អប្រសើរ ខ្ញ៉ំនឹងឆ្លងកាត់ពេលវេលាអាក្រក់នេះទៅបានជាក់ជាមិនខាន។ ខ្ញ៉ំនៅតែជឿជាក់ថា ខ្លួនឯងនឹងទទួលបានស្ថានភាពល្អប្រសើរ ព្រោះពេលនោះខ្ញុំបានសម្រេចចិត្ត និងតាំងចិត្តខំប្រឹងបង្កើតវាដោយខ្លួនឯង។
ខ្ញ៉ំទទួលយកស្ថានភាពខ្លួនឯងពេលនេាះ និងជ្រើសរើសយកក្តីសង្ឃឹម ការមិនបោះបង់ និងការតស៊ូ។ 

Solo Trip Photo from Ffee
Solo Trip Photo from Ffee

អរគុណដែលអ្នកចាកចេញពីខ្ញ៉ំ មិនមែនគ្រប់គ្នាចូលមកក្នុងជីវិតយេីង ហេីយត្រូវនៅក្បែរយេីងរហូតនោះទេ គ្រប់គ្នាចូលមកហេីយក៏ចាកចេញទៅវិញ ដោយបន្សល់ទុកនូវការឈឺចាប់ និងមេរៀន ដែលអាចផ្លាស់ប្តូរយើងអោយទៅជាមនុស្សថ្មី ដែលប្រសើរជាងមុន នឹងបង្រៀនយើងអោយអាចឈរម្នាក់ឯងនៅលើពិភពលោកដ៏ធំមួយនេះបាន។

ចុងក្រោយ ក៏អរគុណដែលអ្នកចាកចេញពីខ្ញ៉ំ ព្រោះអ្នកបានផ្តល់ឱកាសឱ្យខ្ញ៉ំបានរកឃើញមនុស្សថ្មីម្នាក់ ដែលខ្ញ៉ំបានបោះបង់ចោលពេលកំពុងស្រលាញ់អ្នក ហើយម្នាក់នោះគឺខ្ញ៉ំនៅពេលនេះ៕

Solo Trip Photo from Ffee
Solo Trip Photo from Ffee
Povrotheyea Suon
Ffee (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T