កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ប្រកាសបិទកាណូតចម្លង ដូចបម្រាមគោចរ លើកលែងតែ...

//s9.kh1.co/0d/0d4a05f3fbb68edd213589248039f91e86c9d765.jpg
សង្គម

 ០២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានប្រកាសនូវ សេចក្តីជូនដំណឹង បិទការចម្លងកាណូត តាមថេរវេលាដូចនឹង បម្រាមគោចរដែរ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០១ មេសា ២០២១ ថ្មីៗ សាលារាជធានីភ្នំពេញ បានធ្វើសេចក្តីសម្រេច អនុវត្តនូវ វិធានការរដ្ឋបាល ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ បម្រាមគោចរ ក៏ត្រូវបានអនុវត្ត ដោយផ្អាកបណ្តោះអាសន្ន នូវការធ្វើដំណើរក្នុង រាជធានីភ្នំពេញ​ ចាប់ពីម៉ោង២០(ម្ហៃ) ដល់ម៉ោង៥(ប្រាំ) ស្របពេលនេះ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក៏បានដាក់ចេញនូវ សេចក្តីជូនដំណឹង ស្តីពី ការបិទកាណូតចម្លងពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ រយៈពេល ១៤ថ្ងៃ ដូចនឹង សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ផងដែរ។

គួរបញ្ជាក់ថា ការផ្តល់សេវាឆ្លងជូនក្នុង វេលានេះបាន ក្នុងករណីលើកលែងដូចខាងក្រោមនេះ តែប៉ុណ្ណោះ 

១.ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមាន លិខិតបញ្ជាក់ ឫការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត។

២.ការធ្វើដំណើររបស់បុគ្គលិកគ្រូពេត្យ ទាំងផ្នែករដ្ឋនិងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ រថយន្តឫយានយន្តដឹងអ្នកជំងឺសង្គ្រោះបន្ទាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព។

៣.ការធ្វើដំណើរចាំបាច់ផ្សេងៗ ដែលមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T