ភ្នំពេញ៖ ក្រោយពីបានចេញមន្ទីរពេទ្យដោយសម្រាកព្យាបាលជំងឺកូវីដ១៩ រួចមក តារាចម្រៀង សុគន្ធ និសា បានពោលពាក្យពេចន៍មួយចំនួន ដែលបង្ហាញពីអារម្មណ៍ខ្លួននៅពេលដែលសម្រាកព្យាបាលជាមួយនឹង ពិធីការនី កែវ ចាន់និមល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាស្រីរូបនេះ បានបង្ហោះសារខ្លីមួយទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីទិដ្ឋភាព កាលពីខ្លួននៅសម្រាកព្យាបាលជំងឺកូវីដ១៩ ជាមួយនឹង កែវ ចាន់និមលថា៖
ថ្ងៃដែលយេីងទាំងពីរនាក់ចេញពីមន្ទីពេទ្យ Covid19 ថ្ងៃដែលពួកយេីងចងចាំមិនភ្លេច រយៈពេលដែលពួកយេីងរស់នៅសម្រាកព្យាបាល ជាមួយគ្នា ជួយឲ្យកំលាំងចិត្តគ្នាទៅវិញទៅមក មានរបស់ប្រេី ក៏ចែកគ្នា មានអីហូប ក៏ចែកគ្នា
សូមជូនពរបងប្អូនដែលកំពុងសំរាកព្យាបាលទាំងអស់ ឆាប់ជាសះស្បេីយត្រឡប់មកផ្ទះវិញទាំងអស់គ្នា។
ចំណែកអ្នកគាំទ្រវិញ ក៏បានសម្តែងអារម្មណ៍អបអរសាទរដល់ អាយដលទាំងពីរដួង ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយបានត្រឡប់មកគេហដ្ឋានវិញរៀងៗខ្លួនផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖






