បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ​លាឈប់​ពី​តំណែង​​ទី​ប្រឹក្សា​រដ្ឋា​ភិបាល​​អង់​គ្លេស​ ក្រោយ​មានរបាយការណ៍​ស្ដីពី​ការ​រើស​​អើង​​ជាតិ​​សាសន៍​

//s9.kh1.co/57/572162ceb27c9380e03525ad555c73142c266241.jpg
សង្គម

 ០២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការចេញផ្សាយរបាយការណ៍​ស្តីពីភាព​ខុស​គ្នា​នៃពូជសាសន៍ថា ចក្រភព​អង់គ្លេសមិនមានបញ្ហាជាប្រព័ន្ធជាមួយនឹងការរើសអើងជាតិសាសន៍ឡើយ

អង់គ្លេស៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការចេញផ្សាយរបាយការណ៍​ស្តីពីភាព​ខុស​គ្នា​នៃពូជសាសន៍ថា ចក្រភពអង់គ្លេសមិនមានបញ្ហាជាប្រព័ន្ធជាមួយនឹងការរើសអើងជាតិសាសន៍ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាភិបាលបានបដិសេធរាល់ការផ្សារភ្ជាប់គ្នារវាងការចាកចេញរបស់ Samuel Kasumu និងរបាយការណ៍​ដែលត្រូវ​បាន​គេរិះគន់យ៉ាងខ្លាំងដែលសកម្មជន និងអ្នកសិក្សាបានចោទប្រកាន់ពីការមិនអើពើ​នឹងបទពិសោធន៍នៃ​ការរើសអើង​ពណ៍​សម្បុរទៅលើជនជាតិអង់គ្លេស។

Samuel Kasumu
Samuel Kasumu

ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយថា លោក Kasumu នឹងចាកចេញពីតួនាទីជាទី​ប្រឹក្សាពិសេស​សម្រាប់​សង្គម​ស៊ីវិល​ និងសហគមន៍នៅខែឧសភា ដូចដែលបានគ្រោងទុករបស់លោកអស់រយៈពេលជាច្រើនខែ។

ការលាលែងនេះ ត្រូវបានបដិសេធទាក់ទងទៅនឹងការបោះពុម្ភផ្សាយរបាយការណ៍កាលពីថ្ងៃពុធ ដោយគណៈ​កម្មាធិការ​​ទទួលបន្ទុកខាងពូជសាសន៍ និងជនជាតិភាគតិចដែលបានសន្និដ្ឋានថា​ចក្រភពអង់គ្លេស​មិនមែន​ជា​ប្រទេស​ប្រកាន់​ពូជសាសន៍ទេ។

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson
នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson

ប៉ុន្តែលោក Simon Woolley ដែលជាអតីតទីប្រឹក្សាសមភាពរដ្ឋាភិបាល និងជាសមាជិកសភាអង់គ្លេស​បាននិយាយ​ថា ការចាកចេញរបស់ Kasumu ត្រូវបានផ្សារភ្ជាប់ទៅនឹងរបាយការណ៍ដែលមានចរិត “ស្អប់ខ្ពើម” និង “បំបែក​បំបាក់​”។

Kasumu បានពិចារណាឈប់ពីការងារនៅខែកុម្ភៈ។ គាត់បានសរសេរលិខិតលាលែងមួយដែលទទួលបានដោយ BBC ដែលបានចោទប្រកាន់គណបក្សអភិរក្សនិយមរបស់ Johnson ថាបានបន្តនយោបាយ​ដែលមាន​ភាព​បែក​បាក់​។ ​គាត់ត្រូវបានគេបញ្ចុះបញ្ចូលឱ្យនៅជាបណ្តោះអាសន្ន ដើម្បីធ្វើការលើយុទ្ធនាការលើកទឹកចិត្តជនជាតិអង់គ្លេស​ឱ្យ​ចាក់វ៉ាក់​សាំងប្រឆាំងនឹងមេរោគនេះ។

ការតវ៉ារបស់ជនជាតិអង់គ្លេសស្បែកខ្មៅ
ការតវ៉ារបស់ជនជាតិអង់គ្លេសស្បែកខ្មៅ

របាយការណ៍នេះបានលើកឡើងថា សមិទ្ធិផលផ្នែកវិស័យអប់រំ និងសេដ្ឋកិច្ច បានជួយបំបាត់នូវគំលាតរវាង​ក្រុម​ជនជាតិ​​ភាគតិច ដែលរបាយការណ៍នេះក៏បាននិយាយទៀតថា ភាពខុសគ្នានៃពូជសាសន៍កំពុងក្លាយជារឿង "មិនសូវ​​សំខាន់" ដែលបង្កើតឱ្យមានភាពបែកបាក់គ្នាដែលត្រូវបានជម្រុញដោយវណ្ណៈ និងគ្រួសារ។

ការឆ្លងរាលដាលនៃជំងឺកូរ៉ូណាបានបង្ហាញឱ្យឃើញពីបញ្ហាពូជសាសន៍ ដោយជនជាតិអង់គ្លេស​មកពី​អាហ្វ្រិក​ខាង​ត្បូង​ ជនជាតិស្បែក​ខ្មៅដែលមកពីតំបន់ការ៉ាអ៊ីតដែលបានស្លាប់ដោយជំងឺកូវីត-១៩ ក្នុងអត្រាច្រើនជាងទ្វេដង​នៃ​ជន​រួមជាតិ​​ស្បែកសរបស់ពួកគេ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T