ថៃ៖ កាលពីដើមសប្ដាហ៍នេះ បុរសជនជាតិថៃម្នាក់ បានរៀបចំពិធីជប់លៀងបែបចិនមួយ មានតុអាហារដល់ទៅ ៣៦តុ រួមមានកម្មវិធីកម្សាន្ដផ្សេងទៀតជាងមួយម៉ោង សម្រាប់ពពួកអមនុស្ស (ខ្មោច) នៅឯទីបញ្ចុះសព Sawang Uttayan ក្នុងខេត្ដឈុនបុរី ប្រទេសថៃ។
ជុំវិញពិធីជប់លៀងដ៏ចម្លែកមួយនេះ លោក Tanawan Choti អាយុ ៤៣ឆ្នាំ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា៖
ហើយនៅទីបំផុត មុនពេលម្ដាយរបស់លោកបានទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ លោកក៏បានបំពេញបំណងចុងក្រោយរបស់គាត់ផងដែរ។
ជាមួយគ្នានេះ លោក Eakkaluck Undee អាយុ ៣៥ឆ្នាំ ដែលជាអ្នកទទួលរៀបចំពិធីជប់លៀង បានប្រាប់សារព័ត៌មានថៃដែរថា៖
គួរឲ្យដឹងថា ជំនឿលើរឿងចម្លែកៗ និងព្រលឹងវិញ្ញាណ ជារឿងធម្មតាទៅហើយនៅក្នុងប្រទេសថៃ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅនេះ អ្នកស្រុកមួយក្រុមនៅក្នុងខេត្ដឈុនបុរី ក៏បានរៀបចំបញ្ចាំងកុនសម្រាប់ពពួកអមនុស្សផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖




ប្រភព: thepattayanews.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ