ទីបំផុត! ក្រុមជម្រើសជាតិអេត្យូពីបានត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិកម្ដងទៀត បន្ទាប់ពីអវត្តមាន ៨ ឆ្នាំ

//s9.kh1.co/6d/6dacf943f69687e7a3acad42059fa9804bcbd74b.png
កីទ្បា

 ០១-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមជម្រើសជាតិអេត្យូពីនឹងវិលត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក (AFCON) វិញបន្ទាប់ពីអវត្តមានរយៈពេល ៨ ឆ្នាំ បើទោះបីជាបានចាញ់ការប្រកួតចុងក្រោយរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកូដឌីវ័រកាលពីថ្ងៃអង្គារក៏ដោយ

អេត្យូពី៖ ក្រុមជម្រើសជាតិអេត្យូពីនឹងវិលត្រឡប់ទៅកាន់ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិក (AFCON) វិញបន្ទាប់ពីអវត្តមានរយៈពេល ៨ ឆ្នាំ បើទោះបីជាបានចាញ់ការប្រកួតចុងក្រោយរបស់ខ្លួនជាមួយក្រុមជម្រើសជាតិកូដឌីវ័រកាលពីថ្ងៃអង្គារក៏ដោយ។ ក្រុមជម្រើសជាំតិអេត្យូពីបានចាញ់ការប្រកួតចុងក្រោយក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុមកូឌឌីវ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអេត្យូពីបានឆ្លងកាត់ផុតវគ្គជម្រុះ បន្ទាប់ពីក្រុមម៉ាដាហ្គាស្កាទទួលបានលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ជាមួយនឹងក្រុមនីហ្សេរីយ៉ានៅក្នុងការប្រកួតផ្សេងទៀតក្នុងពូល ដែលមានន័យថាក្រុមកីឡាបាល់ទាត់របស់ប្រទេសអាហ្រ្វិកខាងកើតមួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងពូលនិងទទួលបានកៅអីមួយទៅព្រឹត្តិការណ៍ AFCON លើកទី ៣៣ ។

https://s9.kh1.co/__image/w=650,h=366,q=100/87/879621f83ff114cec4d248eea31c23ecea1b4dfc.jpg

ចំណែកក្រុមកូដឌីវ័រឈរនៅលើកំពូលតារាងដោយមានក្រុមម៉ាដាហ្គាស្ការ និងនីហ្សេរីយ៉ាបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៣ និងទី ៤ ដែលក្រុមទាំងពីរត្រូវខកខានមិនបានចូលរួមក្នុងព្រឹត្តិការណ៍ AFCON លើកទី ៣៣ នោះទេ។

ខណៈដែលក្រុមប្រទេសកាមេរូននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFCON លើកទី ៣៣ ដែលនឹងត្រូវធ្វើឡើងនៅខែមករាឆ្នាំ ២០២២។ ហើយប្រទេសអាល់ហ្សេរីគឺជាក្រុមការពារតំណែងជើងឯក។

https://s9.kh1.co/__image/w=561,h=553,q=100/93/93c44fe063c3b8e5043c2da36d221044f7e7edb1.jpg

ការចូលរួមរបស់ប្រទេសអេត្យូពីនៅក្នុងការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិកបន្ទាប់ពីអវត្តមានអស់រយៈពេល ៨ ឆ្នាំត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងរដ្ឋធានីអាឌីសអាបាបារបស់ប្រទេសអាហ្វ្រិកខាងកើតជាមួយប្រជាជនដែលគោរពទង់ជាតិនៅលើរថយន្តនិងគ្រវីទង់ពណ៌លឿងលាយក្រហមនិងបៃតងរបស់ប្រទេសផងដែរ។

គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្រ្វិកសរុបចំនួន ២៤ ក្រុមដែលត្រូវបានចែកចេញជា ៦ ពូល និងមានចំនួន ៤ ក្រុមក្នុងមួយពូលនោះត្រូវបានគេរំពឹងថានឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFCON លើកទី ៣៣ ដែលជាការប្រកួតបាល់ទាត់ដ៏ល្បីល្បាញបំផុតរបស់ទ្វីបអាហ្វ្រិក៕

https://s9.kh1.co/__image/w=561,h=481,q=100/ab/ab8c5ad69bae6b3ade8eb9d43ab3f0eb76956724.jpg

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T