បេសកជន​របស់​​ UN ព្រមាន​ថា​ ស្ថានភាព​ភូមា​អាច​នឹង​ក្លាយ​ទៅ​​​ជា​ស​ង្រ្គា​ម​ស៊ីវិល​​បង្ហូរ​​ឈាម​ក្នុង​ពេល​ឆាប់​ៗ​​

//s9.kh1.co/7d/7dc4d77968a38195da347aceccbb042cf6a64bba.png
សង្គម

 ០១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បេសកជនដែលទទួលបន្ទុក​កិច្ចការ​ប្រទេស​ភូមារបស់​អង្គការសហប្រជាជាតិ​ បានព្រមាន​ពី​ហា​និ​ភ័យ​នៃ​ស​ង្រ្គា​ម​ស៊ីវិល

​អាមេរិក​៖​ កាលពីថ្ងៃពុធកន្លងទៅបេសកជនដែលទទួលបន្ទុក​កិច្ចការ​ប្រទេស​ភូមារបស់​អង្គការសហប្រជាជាតិ​ បានព្រមាន​ពី​ហា​និ​ភ័យ​នៃ​ស​ង្រ្គា​ម​ស៊ីវិល និងអំពាវនាមឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើសកម្មភាព​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយ​​វិបត្តិ​នៅ​ក្នុង​ប្រទេស​អាស៊ី​អា​គេ្នយ៍​មួយ​នេះ​​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=365,q=100/7d/7dc4d77968a38195da347aceccbb042cf6a64bba.png

​គិត​ត្រឹម​យប់​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​​អ្នក​តវ៉ា​​ ​អ្នក​ឈរ​មើល​ ​និង​កុមារ​ប្រមាណ​ ៥​៣​៦​នាក់​ត្រូវ​បាន​សម្លាប់​ចាប់តាំង​ពី​រដ្ឋប្រហារ​​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​មក​។

https://s9.kh1.co/__image/w=650,h=366,q=100/e0/e061723115716a28e6d22d113d0e45b6e306f18d.png

​បេសកជនខាងលើ​​​បាន​និយាយ​ថា​ «ខ្ញុំ​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិចារណា​លើ​ជម្រើស​ទាំងឡាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ធ្វើ​សកម្ម​ការពារ​ ​កុំ​ឱ្យ​គ្រោះ​មហន្តរាយ​ទ្រង់ទ្រាយ​ធំ​កើតឡើង​។ ទ្វារ​ចរចា​នៅតែ​បើកចំហ​ចំពោះ​យោធា​ភូមា​ ​ប៉ុន្តែ​ប្រសិនបើ​គ្រប់គ្នា​ត្រូវ​រង់ចាំ​រហូត​ទាល់តែ​យោធា​ត្រៀម​ខ្លួន​រួចរាល់​ ​សម្រាប់​កិច្ច​ចរចា​ ​នោះ​ស្ថានការណ៍​បច្ចុប្បន្ន​នឹង​កាន់តែ​អាក្រក់​ឡើង​ ​ឬ​អាច​នឹង​ក្លាយ​ជាស​ង្រ្គា​ម​ស៊ីវិល​បង្ហូរ​ឈាម​ក្នុងពេលឆាប់ៗ​ក៏​ថា​បាន​»៕​

https://s9.kh1.co/__image/w=650,h=365,q=100/83/834ee6e695ee319e090c91545a56dea62bf6d996.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T