កុំយល់ច្រលំ! បម្រាមគោចរ ក្នុងវិធានការរដ្ឋបាល គ្រាន់តែចេញ អនុក្រឹត្យតែប៉ុណ្ណោះ តែនឹងត្រូវអនុវត្ត នៅពេល...

//s9.kh1.co/cd/cd060e6751abd36ebebf8a9736f907f5ac1e092a.jpg
សង្គម

 ០១-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋាភិបាល គ្រាន់តែដាក់ចេញនូវ សេចក្តីលម្អិត ស្តីពីវិធានការរដ្ឋបាល តែប៉ុណ្ណោះ តែនេះ នៅមិនទាន់ បានប្រកាសឲ្យអនុវត្តនៅឡើយទេ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ៣១ មីនា ២០២១ នេះ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ អនុក្រិត្យ ស្តីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលក្នុងនោះ ៧ជំពូក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រជាជនហាក់ ផ្តោតការចាប់អារម្មណ៍និង បង្កឲ្យមានភាពស្លន់ស្លោ ក្រោយពេលអាន ជំពូកទី២ ផ្នែកទី២ ខ្លឹមសារនៃវិធានការរដ្ឋបាល ដែលក្នុងនោះ មាត្រាទី៨ បានបញ្ជាក់ពី ការមិនអនុញ្ញាតឲ្យធ្វើដំណើរនៅចន្លោះម៉ោង ២០(ម្ហៃ) ដល់ម៉ោង ៥(ប្រាំ) ក្នុងនោះក៏មានករណីលើកលែង ផងដែរ។

គួរបញ្ជាក់ថា ក្រោយឃើញប្រជាជនមានភាពផ្អើលឈូឈរបែបនេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្ញើសារជាសម្លេងភ្លាម ជូនចំពោះអ្នកសារព័ត៌មាន និងបងប្អូនសាធារណជន ឲ្យបានជ្រាបថា៖

អនុក្រឹត្យនេះ គ្រាន់តែចែងលម្អិតអំពីវិធានការរដ្ឋបាលតែប៉ុណ្ណោះ តែដោយឡែកអនុវត្តនៅពេលណានោះ គឺសូមបងប្អូនមេត្តារង់ចាំទទួលព័ត៌មាន ពីអាជ្ញាធររាជធានី-ខេត្ត ដែលបងប្អូន កំពុងរស់នៅ ថាតើអាជ្ញាធររាជធានី-ខេត្តរបស់ខ្លួន នឹងដាក់ចេញវិធានការ បែបណាខ្លះ សម្រាប់អនុវត្តក្នុងភូមិសាស្ត្រនៃការរស់នៅបងប្អូន មកដល់ពេលនេះ មិនទាន់មានការអនុវត្តនូវវិធានការរដ្ឋបាលនេះទេ ជាក់ស្តែងគឺបម្រាមគោរចរនេះតែម្តង ដូចនេះ សូមបងប្អូនកុំយល់ច្រលំ៕

ឯកឧត្តម គឹម សន្តិភាព

ប្រសិនចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូ​បភាព
រូ​បភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T