បើមិន​ចង់មានការ​ប្រេះ​ស្រាំ ​គូស្នេហ៍​ដែលនៅ​ឆ្ងាយ​គ្នា​ត្រូវ​មាន​ចំណុច​ទាំង ​៤ នេះ

//s9.kh1.co/89/89420d9941e3a8869222f5816e16714abdfae993.jpg
យល់ដឹង

 ០១-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ធ្វើបានរឿងទាំង៤យ៉ាងនេះ ប្រាកដជាស្រឡាញ់គ្នាបានយូរអង្វែង

មានគូស្នេហ៍ច្រើនណាស់នៅលើលោកនេះដែលត្រូវស្ថិតនៅឆ្ងាយពីគ្នា អាចដោយសារកត្តា ការងារ ឬ ការសិក្សាជាដើម។ ក្នុងនោះដែរចំណងស្នេហ៍របស់ពួកគេខ្លះក៏មានការរង្គោះរង្គើដោយសារតែ រយៈចម្ងាយនេះឯង ព្រោះត្បិតអីការនៅឆ្ងាយគ្នា ម្នាក់ៗមិនដឹងពីស្ថានភាពរបស់គ្នារៀងៗខ្លួន ដែលធ្វើឱ្យកើតមាននូវការមិនយល់ពីគ្នា យូរៗទៅក៏ចាប់ផ្ដើមសោះកក្រោះ រហូតអាចឈានទៅដល់ការចែកផ្លូវគ្នាតែម្ដង។ ប៉ុន្តែយ៉ាងណាមិញ គ្រប់យ៉ាងតែងមានដំណោះស្រាយ ហើយសម្រាប់គូស្នេហ៍ដែលរស់នៅឆ្ងាយពីគ្នា គួរតែមាននូវចំណុចទាំង៤ យ៉ាងនេះ នោះអ្នកនឹងអាចរក្សាចំណងស្នេហ៍របស់អ្នកទោះបីនៅឆ្ងាយគ្នាក៏ដោយ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ១. ប្រើពាក្យពីរោះៗ និងផ្អែមល្ហែមដាក់គ្នា

មិនថាបុរសឬនារីទេ គឺប្រាកដណាស់ថាចូលចិត្តពាក្យពីរោះៗពីគូស្នេហ៍របស់ខ្លួន ការនិយាយពាក្យល្អៗ ភាសាផ្អែមល្ហែមគឺជាវិធីសាស្រ្តមួយជួយឱ្យទំនាក់ទំនងរឹងមាំ ព្រោះតែចាំរឿងល្អៗដែលមានចំពោះគ្នា។

រូបតំណាង
រូបតំណាង

២. បង្ហាញការព្រួយបារម្ភចំពោះគ្នា

នេះជាកត្តាមួយដែលធ្វើឱ្យគូស្នេហ៍មានអារម្មណ៍កក់ក្តៅ ព្រោះត្បិតអីទោះបីជានៅឆ្ងាយពីគ្នាពិតមែន តែហាក់ដូចជាមានមនុស្សពិសេសនៅក្បែរខ្លួនជានិច្ច តាមរយៈការដាស់តឿន ការបង្ហាញការយកចិត្តទុកដាក់ ដែលចេញពី បេះដូងស្នេហ៍របស់ដៃគូ។

រូបតំណាង
រូបតំណាង

៣. ឆ្លៀតពេលជួបគ្នា

នេះគឺជារឿងមួយដែលអ្នកនៅឆ្ងាយគ្នាពិបាកធ្វើ ប៉ុន្តែមិនថាយ៉ាងណាអ្នកត្រូវតែប្រឹងប្រែងរិះរកពេលណាមួយដើម្បីបានមកនៅជិតគ្នា ព្រោះអ្នកនឹងបានឃើញពីភាពសំខាន់របស់អ្នកសម្រាប់អ្នកដែលរង់ចាំអ្នកថាគេ ស្រឡាញ់និងនឹកអ្នកខ្លាំងយ៉ាងណា វាធ្វើឱ្យអារម្មណ៍អ្នកទាំងពីរ យល់ពីការស្រឡាញ់នេះកាន់តែច្បាស់។

រូបតំណាង
រូបតំណាង

៤. កុំបណ្ដោយចិត្តជាមួយអ្នកផ្សេងពេលមានជម្លោះជាមួយដៃគូ

វាពិតមែនហើយដែលគូស្នេហ៍អាចមានជម្លោះជាមួយគ្នា ព្រោះតែការស្រឡាញ់ ការបារម្ភពីគ្នាខ្លាំង តែមិនយល់ពីគ្នាខ្លះ ព្រោះនៅឆ្ងាយគ្នា ប៉ុន្តែមិនថាយ៉ាងណាដៃគូម្ខាងៗមិនគួរយក​ ជម្លោះរបស់អ្នកទាំងពីរទៅបង្ហាញប្រាប់អ្នកនេះ អ្នកនោះទេ ព្រោះវាគឺជាឱកាសសម្រាប់ឱ្យអ្នកទី៣ចូលទៅជ្រៀតជ្រែកក្នុងស្នេហារបស់អ្នកទាំងពីរដោយមិនដឹងខ្លួន។ អ្នកគួរតែព្យាយាមរំលឹករឿងល្អៗដែលដៃគូរបស់អ្នកបានធ្វើ ដើម្បីឱ្យអារម្មណ៍អ្នកមានភាពល្អប្រសើរជាងមុន ហើយអ្នកត្រូវដឹងថាដៃគូរបស់អ្នកបានលះបង់រឿងជាច្រើនដើម្បីអ្នក គេផ្ដល់ការស្រឡាញ់ចំពោះអ្នក ដូច្នេះត្រូវស្មោះត្រង់ នឹង មិនលែងដៃគ្នាក្នុងពេលមានបញ្ហាឡើយ នោះស្នេហាអ្នកទាំងពីរនឹងមានភាពយូរអង្វែង៕  

រូបតំណាង
រូបតំណាង
Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T