មនុស្ស​ប្រុស​បែបនេះ​មាន​មិន​ច្រើន​ទេ​! សញ្ញាណ​​ទាំង ១១ បញ្ជាក់​ថា «​អ្នកកំពុងតែមាន​បុរស​ល្អ​​ម្នាក់​​នៅ​ក្បែរ​​ខ្លួន»

//s9.kh1.co/2c/2c72022fd8375088c1ac1ad5ef04cd2b5ff64df3.jpg
យល់ដឹង

 ០១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បើអ្នករកឃើញថាដៃគូរបស់អ្នកមានចំណុចខ្លះនៅក្នុងនេះ នោះអ្នកគួរតែថែរក្សាគេឱ្យបានល្អ ព្រោះមនុស្ស​ប្រុស​​បែបនេះ​មិន​ងាយរកបាននោះទេ

ប្រសិនបើអ្នកកំពុងមានទំនាក់ទំនងស្នេហា ហើយមិនប្រាកដចិត្តថាបុរសម្នាក់នោះជាមនុស្សល្អម្នាក់​ដែលអ្នកគួរ​ចំណាយ​ពេល​ជាមួយឬអត់ អ្នកអាចសាកល្បងអានចំណុចទាំង ១១ខាងក្រោមនេះ។ ហើយបើអ្នករកឃើញថាដៃគូរបស់អ្នកមានចំណុចខ្លះនៅក្នុងនេះ នោះអ្នកគួរតែថែរក្សាគេឱ្យបានល្អ ព្រោះមនុស្ស​ប្រុស​​បែបនេះមិនងាយរកបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
1. គេធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្អាតទាំងខាងក្នុង និងខាងក្រៅ

មនុស្សប្រុសដែលល្អម្នាក់ នឹងមិនភ្លេចជាដាច់ខាតពីវិធីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាស្អាតគ្រប់ពេលនោះឡើយ។ វិធីទាំងនោះរួមមានទាំងការប្រើកាយវិការ និងការថែទាំផ្លូវចិត្តរបស់អ្នក។

រូបតំណាង<br>
រូបតំណាង
2. សម្បូរដោយកម្លាំងបណ្តាលចិត្ត

បុរសល្អម្នាក់ច្រើនតែមានចរិកដែលមិនងាយរង្គោះរង្គើ រាល់ពាក្យសម្តី និងកាយវិការរបស់គេពោរពេញដោយ​កម្លាំង​រុញ​ច្រាន។ ហើយបើកាលណាមនុស្សស្រីណាម្នាក់មានគេនៅក្បែរ គេនឹងផ្តល់កម្លាំងបណ្តាលចិត្តដល់នាង​គ្រប់ពេលដើម្បី​ឲ្យ​នាងអាចស្វែងរកភាពអស្ចារ្យដែលលាក់បង្កប់ក្នុងខ្លួនរបស់នាង។

3. គេជាអ្នកគាំទ្រដ៏សកម្មម្នាក់

មនុស្សប្រុសល្អតែងតែយល់ច្បាស់ថាការគាំទ្រមានសារៈសំខាន់យ៉ាងណា ទើបគ្រប់ពេលគេតែងតែគាំទ្រ និងជា​ជំនួយ​ការនៅពេលដែលមនុស្សស្រីត្រូវការ នោះមិនមែនសំដៅទៅលើបុរសដែលអ្វីក៏និយាយថាបាននោះទេ តែសំដៅ​ទៅលើបុរសដែលស្ម័គ្រចិត្តជួយដោយមិនរួញរា នៅពេលដែលស្ថានការណ៍ត្រូវការគេ។

4. គេតែងតែធ្វើការអភិវឌ្ឍខ្លួនឯងជានិច្ច

បុរសល្អមិនមែនជាមនុស្សដែលឈ្លក់វង្វេងនឹងខ្លួនឯងពេកនោះទេ ទោះជាគេឆ្លាតប៉ុណ្ណា មានសមត្ថភាពប៉ុណ្ណា ក៏គេ​នៅ​តែស្វែងរកវិធីអភិវឌ្ឍខ្លួនឯង តាមរយ:ការធ្វើរឿងប្លែកថ្មី ការឆ្លងកាត់បទពិសោធន៍ពិបាកៗ ការទទួលខុសត្រូវ ឬក៏ការ​កែប្រែខ្លួនឯងឱ្យកាន់តែល្អ។

5. គេធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងត្រូវបានការពារ

វាជាកាតព្វកិច្ចរបស់មនុស្សប្រុសដែលត្រូវធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ថាត្រូវបានការពារ អារម្មណ៍បែបនេះ​គឺជាកាដូ​ដ៏​មានតម្លៃមួយ ហើយមនុស្សប្រុសដែលល្អម្នាក់គឺជាមនុស្សម្នាក់ដែលឈរយ៉ាងរឹងមាំដើម្បីការពារមនុស្សស្រី។

រូបតំណាង
រូបតំណាង
6. គេតែងតែជួយធ្វើរឿងតូចតាចដល់អ្នក

ការដែលជួយទប់ទ្វារ ទាញកៅអីដើម្បីឱ្យអ្នកបានអង្គុយ ជួយបញ្ចុកអាហារដល់កូន គឺសុទ្ធតែជាសញ្ញាណរបស់​មនុស្ស​ប្រុសល្អម្នាក់។ មិនថារវល់យ៉ាងណាក៏គេនៅតែមិនភ្លេចធ្វើរឿងតូចតាចណាមួយជាប្រចាំ​ដើម្បីបង្ក​ការងាយ​ស្រួល​ដល់ស្ត្រីជាដៃគូនោះឡើយ។

7. គេជាមនុស្សស្មោះត្រង់

មនុស្សប្រុសល្អម្នាក់ មិនក្បត់ចិត្ត មិនលួចលាក់ មិនកុហកនោះទេ ជាពិសេសចំពោះមនុស្សជាទីស្រឡាញ់របស់គេ។គេនឹងមិនរារែកនៅក្នុងការនិយាយនោះទេ ទោះវាជារឿងល្អ ឬរឿងអាក្រក់ក៏ដោយ។

8. គេមិនធ្លាប់បង្ខំអ្នក ឬអ្នកដទៃ

បុរសល្អនឹងមិនធ្វើការបង្ខំអ្នកណានោះទេ ទោះជាតាមកាយវិការ ឬផ្លូវចិត្តក៏ដោយ គេនឹងប្រើភាពវៃឆ្លាត និងភាពខ្លាំង​របស់​ខ្លួនដើម្បីដោះស្រាយបញ្ហា។

9. គេនៅឈរក្បែរអ្នកជានិច្ច

មិនថានៅក្នុងស្ថានការណ៍អ្វីក៏ដោយ មនុស្សប្រុសល្អម្នាក់នឹងមិនបោះបង់អ្នកចោលជាដាច់ខាត គេនឹងមិនបោះបង់​ចោល​ភារកិច្ច​ដែលត្រូវឈរនៅក្បែរអ្នកជាដាច់ខាត។

10. គេព្យាយាមដើម្បីទទួលបានការជឿជាក់ពីអ្នក ហើយរក្សាវាទុក

បុរសល្អម្នាក់តែងតែយល់ច្បាស់ថា ការជឿជាក់ គឺដូចជាក្តីស្រឡាញ់ដែលបង្ខំមិនបាន វាត្រូវការខិតខំស្វែងរក ហើយ​បន្ទាប់​ពីរក​បានហើយគេនឹងរក្សាវាទុកដូចជារបស់មានតម្លៃ ហើយប្រាកដណាស់គេក៏មិនធ្លាប់ធ្វើឱ្យអ្នក​សង្ស័យលើ​ការជឿជាក់​របស់គេដូចគ្នា។

11. ក្នុងស្ថានភាពអ្វីក៏ដោយក៏អ្នកជាទីមួយ

ចំណុចមួយនេះគឺចង់សំដៅលើការដែលមនុស្សប្រុសម្នាក់មិនសូវផ្តោតសំខាន់លើពាក្យសម្តី និងតម្រូវការរបស់ខ្លួន​គ្រប់​ពេលខ្លាំងពេក។ ការទទួលខុសត្រូវរបស់បុរសគឺការចាត់ទុកមនុស្សស្រីដែលខ្លួនស្រឡាញ់ជាទីមួយ ហើយគេក៏​ធ្វើវា​​ញឹកញាប់ផងដែរ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T