ករណីទី១៣៖ ក្រសួង​សុខាភិបាល​​​​ប្រកាស​​ពី​ករណី​​ស្ត្រីវ័យ ២៨ឆ្នាំម្នាក់ ​ស្លាប់​​​ដោយ​សារ​ជំងី​​កូវីដ​១៩​

//s9.kh1.co/0e/0edc968cfc5d7dc16b6a4f65d0d844b8782e9538.png
សង្គម

 ០១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រសួង​សុខាភិបាល​​​ប្រកាស​ផ្លូវការ​អំពី​ករណីស្លាប់ស្ត្រី​ អាយុ​ ២៨ឆ្នាំ​ ដោយសារជំងីកូវីដ-១៩​

ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១​នេះ​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​​​ករណី​ស្លាប់​ទី​១៣​ ដោយសារ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណី​ទី​១៣នេះ​ ជា​ស្ត្រី​ជន​ជាតិខ្មែរវ័យ ២៨ឆ្នាំ ដែល​ រស់​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ​បានទទួលមរណភាពក្នុងពេលដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ កាល​ពីល្ងាចថ្ងៃ ៣០មីនា​នេះ​ ក្រោយ​រកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ ។

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ ក្រុមគ្រូពេទ្យ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ ស្ត្រី​ជនជាតិខ្មែរវ័យ ២៨ឆ្នាំនេះបាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ និង​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​បណ្ដាល​មក​ពី​វីរុសកូវីដ-១៩​៕

https://s9.kh1.co/__image/w=650,h=918,q=100/ee/ee3465cd1b7023042d1a74bcf1692ee088dd8a0c.jpg
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T