ប្រូម៉ូសិនធំៗ ៣ ទោះជាមិនមែនថ្មីតែពិសេស នឹងបន្តផ្តល់ជូនពី ទ្រូម៉ាន់នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!

//s9.kh1.co/3e/3e85c33a11246e63150c665ecc11fa04aba24a10.png
សង្គម

 ០៣-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ពិតជាអស្ចារ្យណាស់!ក្រុមហ៊ុន ទ្រូម៉ាន់នី បន្តផ្តល់ប្រូម៉ូសិនធំៗ៣ ជូនអតិថិជនរបស់ខ្លួនក្នុងខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខ្លីខាងមុខនេះ!

ភ្នំពេញ៖​ ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ធំបផុតមួយនៅកម្ពុជា​ នៅតែបន្តផ្តល់ជូនប្រូម៉ូសិនពិសេសៗដល់អតិថិជនខ្លួន ឲ្យមានសំណាងឈ្នះរង្វាន់ជាច្រើន។ ទៀតសោត នៅក្នុងខែមេសានេះ ទ្រូម៉ាន់នី ក៏មានប្រូម៉ូសិនធំៗដល់ទៅ៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតជិតមកដល់នេះ។ ដោយប្រូម៉ូសិនទាំង៣ធំៗនោះ មានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រូម៉ូសិនទី១ គ្រាន់បញ្ចូលលុយទូរស័ព្ទ ១ដុល្លារ តាមរយៈ TrueMoney Wallet លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ iPhone 12 Pro Max និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍។

បញ្ចូលលុយទូរស័ព្ទ១ដុល្លារ មានឱកាសឈ្នះiPhone 12 Pro Max
បញ្ចូលលុយទូរស័ព្ទ១ដុល្លារ មានឱកាសឈ្នះiPhone 12 Pro Max

វ៉ោវ!គ្រាន់តែបញ្ចូលលុយទូរស័ព្ទ ១ដុល្លារ តាមរយៈ TrueMoney Wallet តែប៉ុណ្ណោះ លោកអ្នក នឺងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ iPhone 12 Pro Max និងរង្វាន់ពិសេសៗជាច្រើនទៀត។ នៅចាំអីទៀត?! បញ្ចូលលុយទូរស័ព្ទកាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន៕​ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណ Link នេះ៖https://bit.ly/38e3k4L

ប្រូម៉ូសិនទី២ អតិថិជនអាចឈ្នះប្រាក់ភ្លាមៗ តាមរយៈលេខកូដសម្ងាត់ដកប្រាក់ ៣ខ្ទង់ ពី ទ្រូម៉ាន់នី។ អតិថិជនទាំងអស់អាចទទួលបានទឹកប្រាក់សំណាងត្រលប់មកវិញភ្លាមៗ ដោយគ្រាន់តែធ្វើការផ្ទេរប្រាក់ (អ្នកគ្មានគណនី ទៅអ្នកគ្មានគណនី) ចាប់ពី ១០ដុល្លារ ឡើងទៅ នៅតាមភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស ហើយធ្វើការពិនិត្យទៅលើលេខកូដសម្ងាត់ ៣ខ្ទង់ចុងក្រោយ ប្រសិនបើទទួលបានលេខកូដ 168, 888 ឬ 999 នោះលោកអ្នកនឹងអាចប្តូរជាទឹកប្រាក់ត្រលប់មកវិញភ្លាមៗ។

ឈ្នះប្រាក់ភ្លាមៗ ពីលេខកូដសៅណាង៣ខ្ទង់ ចុងក្រោយ
ឈ្នះប្រាក់ភ្លាមៗ ពីលេខកូដសៅណាង៣ខ្ទង់ ចុងក្រោយ

កម្មវិធីប្រូម៉ូសិនចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

របៀបចូលរួម

តម្រូវឲ្យអតិថិជនធ្វើការផ្ទេរប្រាក់ (អ្នកគ្មានគណនី ទៅអ្នកគ្មានគណនី) ចាប់ពី ១០ដុល្លារ ឡើងទៅ នៅតាមភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស។ 

សូមធ្វើការស្វែងរកលេខកូដសំណាង ៣ខ្ទង់ខាងក្រោយ នៅលើវិក្កយបត្រ ដែលមានលេខ (168, 888 ឬ999) នោះលោកអ្នកនឹងទទួលបានទឹកប្រាក់រហូតដល់ ១៦,៩០០ រៀល ត្រលប់មកវិញ។ 

ទឹកប្រាក់ដែលផ្តល់ជូន មានតម្លៃច្រើនបំផុត ១៦,៩០០ រៀល ក្នុងប្រូម៉ូសិននេះ

168 = ១៦,៩០០ រៀល

888 = ៨,៩០០ រៀល

999 = ១០,០០០ រៀល

វិក្កយបត្រត្រូវមានសពុលភាពចាប់ពី  ថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ តែបុ៉ណ្ណោះ។ 

របៀបទទួលរង្វាន់

បន្ទាប់ពីលោកអ្នកទទួលបានលេខកូដសំណាង ៣ខ្ទង់ខាងក្រោយ នៃលេខកូដសម្ងាត់៨ខ្ទង់ ដែលមានលេខ 168, 888 ឬ 999 លោកអ្នកអាចប្តូរជាទឹកប្រាក់ត្រលប់មកវិញភ្លាមៗ នៅតាមភ្នាក់ងារទ្រូម៉ាន់នី ដោយតម្រូវឲ្យអតិថិជនធ្វើការប្រគល់វិក្កយបត្រដែលឈ្នះ ទៅកាន់ភ្នាក់ងារទ្រូម៉ាន់នីផ្ទាល់ដើម្បីប្តូររង្វាន់។

*ភ្នាក់ងារទ្រូម៉ាន់នី ដែលលោកអ្នកបានធ្វើការផ្ទេរប្រាក់

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ខាងផ្នែកបំរើសេវាអតិថិជន (023/095/060/070 999 639)

លក្ខខណ្ឌផ្សេងៗ

១.  ប្រូម៉ូសិននេះ ផ្តល់ជូនសម្រាប់អតិថិជនទាំងអស់ដែលបាន ធ្វើការផ្ទេរផ្ទាល់នៅតាមភ្នាក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស

២. ទឹកប្រាក់សំណាងនេះ នឹងធ្វើការផ្តល់ជូន រហូតដល់អស់ពីស្តុក

៣. ទ្រូម៉ាន់នី សូមរក្សាសិទ្ធកែប្រែលក្ខខណ្ឌនានា ឬ ផ្អាកកម្មវិធីប្រូម៉ូសិននេះ ដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុនឡើយ៕

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណ Link នេះ៖  https://bit.ly/3pzr9cW

ប្រូម៉ូសិនទី៣ ឈ្នះលុយបង់កម្ចី​ ២ខែ ពីទ្រូម៉ាន់នី ! លោកអ្នកគ្រាន់តែធ្វើការបង់កម្ចី និងបង់វិក្កយបត្រទៅកាន់ដៃគូធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុបង់រំលស់ តាមភា្នក់ងារទ្រូម៉ាន់នី ទូទាំងប្រទេស ចាប់ពី ២៥ដុល្លារ ឡើងទៅ នឹងមានសិទ្ធចូលរួមក្នុងការចាប់ឆ្នោតនេះជារៀងរាល់ខែ។

ឈ្នះលុយបង់កម្ចី២ខែ ពីទ្រូម៉ាន់នី
ឈ្នះលុយបង់កម្ចី២ខែ ពីទ្រូម៉ាន់នី

ដើម្បីមានឱកាសឈ្នះ គឺតម្រូវឲ្យអតិថិជនធ្វើការបង់កម្ចី ទៅកាន់ធនាគារដែលជាដៃគូសហការរបស់ទ្រូម៉ាន់នី នៅតាមភា្នក់ងារទ្រូម៉ាន់នីផ្ទាល់ទូទាំងប្រទេស ដោយទឹកប្រាក់ប្រតិបត្តិការតិចបំផុត ២៥ដុល្លារ ក្នុង១ វិក្កយបត្រ និងតម្រូវឲ្យអតិថិជនប្រើប្រាស់លេខទូរស័ព្ទផ្ទាល់ខ្លួន នៅពេលបង់កម្ចី រួចអតិថិជននឺងមានឱកាសទទួលបានការបង់កម្ចីជូន ២ខែ ពីទ្រូម៉ាន់នី តាមរយៈការចាប់ឆ្នោតផ្សងសំណាង ពីកម្មវិធីប្រូម៉ូសិននេះ។

ធនាគារដែលជាដៃគូរសហការបស់ ទ្រូម៉ាន់នី មានដូចជា៖

- ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី

- ធនាគារ ហ្វីលីព

- ធនាគារ ភ្នំពេញ ពាណិជ្ជ

- ធនាគារ កាណាឌីយ៉ា

- ធនាគារឯកទេស ដូនពេញ ម.ក
- ធនាគារ ស្ថាបនា
- ធនាគារ ABA

ការចាប់ឆ្នោតផ្សងសំណាង  នឹងត្រូវធ្វើឡើងជារៀងរាល់ ១ខែម្តង តាមរយៈការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ ទ្រូម៉ាន់នី (TrueMoney Cambodia) ទឹកប្រាក់ដែលទទួលបាន គឺស្មើទៅនឹងទឹកប្រាក់ដែលលោកអ្នកបានបង់ក្នុង ១វិក្កយបត្រ ដែលមានចំនួនច្រើនបំផុត ៣០០ដុល្លារ  ក្នុង១ខែ សម្រាប់កម្ចីធនាគារ។

កម្មវិធីប្រូម៉ូសិននឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ 

បញ្ជាក់៖ ភ្នាក់ងារទ្រូម៉ាន់នី និងបុគ្គលិកក្រុមហ៊ុន ទ្រូម៉ាន់នី មិនមានសិទ្ធចូលរួមក្នុងការផ្តល់ជូននេះទេ ទ្រូម៉ាន់នី សូមរក្សាសិទ្ធកែប្រែលក្ខខណ្ឌនានា ឬ ផ្អាកកម្មវិធីប្រូម៉ូសិននេះ ដោយពុំចាំបាច់ផ្តល់ជូនដំណឺងជាមុនឡើយ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តំណ Link នេះ៖ https://bit.ly/3jdFaLJ

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T