ក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីលរួច ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​​ ក៏បានបើកកិច្ចប្រជុំភ្លាម

//s9.kh1.co/32/3256b45e94e1390f11a7631c73110cfcb27b6451.jpg
សង្គម

 ៣១-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ស្តីពី​ការ​ធ្វើ​តេ​ស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេលថ្មីៗនេះ​

​អាមេរិក​៖​ ​ក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីលរួច កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​​ (UNSC) ​ក៏បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា។​​ ​បើ​ទោះបី​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​កំពុង​ពិចារណា​លើ​វិធានការ​ថ្មី​ក៏ដោយ​ ក៏ UNSC មិនបាន​ចាត់វិធានការ​ភ្លាម​ៗ​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/3f/3f0f08b80192bf2bd3596c9d4fad8be577e6e3b9.png

បន្ទាប់ពី​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​កន្លះម៉ោង​មក គេមិនឃើញ​មាន​សេចក្តីថ្លែង​ការណ៍​ណាមួយ​ចេញពី​ក្រុមប្រឹក្សាសន្តិសុខ​ ​ឬ​ពី​បណ្តា​ប្រទេស​អឺរ៉ុបនោះឡើយ ដែល​ផ្ទុយ​ស្រឡះ​ពី​មួយ​ឆ្នាំមុន​ ​ប្រទេស​អឺរ៉ុប​ចំនួន​៥​បាន​ថ្កោលទោស​ការសាកល្បង​មី​ស៊ី​ល​របស់កូរ៉េខាងជើង​​ថា​ ​ជា​ “​ការបង្កហេតុ​”​។​

ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានបើកកិច្ចប្រជុំ
ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានបើកកិច្ចប្រជុំ

ស្របជាមួយគ្នានេះ ​កូរ៉េ​ខាងជើងក៏​បាន​ប្រកាស​ថ្កោលទោស​កិច្ចប្រជុំ​ខាងលើ​នេះ​ ​ដែល​ត្រូវ​បាន​កោះ​ហៅដោយ​អង់គ្លេស​ អេស្តូ​នី​ ​បារាំង​ ​អៀ​រ​ឡង់​ ​និង​ន័រវែ​ស​ ​។ ​បើ​តាម​អ្នកការទូត​ម្នាក់​ កិច្ចប្រជុំកាលពីថ្ងៃអង្គារកន្លងទៅនោះ សមាជិកភាគច្រើនមានការព្រួយបារម្ភ និង​​អំពាវនាវ​ជាថ្មី​ឱ្យ​មានការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​បើ​ទោះបីជា​គ្មាន​សេចក្តីថ្លែង​ការណ៍​ណាមួយ​ត្រូវ​បាន​គ្រោងទុក​ក៏ដោយ​៕​

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T