ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ

//s9.kh1.co/e0/e078604ee911c752932cfc711b75cf4b9bf29a0e.jpg
សង្គម

 ៣១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ជូនរាជរដ្ឋាភិបាលសម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ

រាជធានីភ្នំពេញ៖ ក្នុងព្រះរាជសារលិខិតមួយចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ផ្ញើរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់សព្វព្រះហឫទ័យសោមនស្សរីករាយក្រៃលែង ដែលសម្តេចតេជោ ហ៊ុន សែន បានទិញយកមន្ទីរពេទ្យ នគរទេព ហើយបានប្តូរឈ្មោះមកជាមន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខាមាលភាពជូនប្រជារាស្រ្ត នៅទូទាំងព្រះរាជាណាចកម្ពុជា ដោយព្រះអង្គ បានចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយទ្រទង់ដំណើរការរៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ ​ ព្រះអង្គមានព្រះរាជបន្ទូលទៀតថា៖

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា​ វីរភាពដ៏ឧត្តុងឧត្តម និង ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និង ការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ។

ជាទីបញ្ចប់ ព្រះអង្គ សូមប្រសិទ្ធពរដ៏ល្អបវរ ជូនសម្តេចអគ្គមហាសេនាតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និង ប្រជារាស្ត្រកម្ពុជា និង បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដើម្បីជ្រាបតែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចតេជោ ហ៊ុន 
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចតេជោ ហ៊ុន 
ព្រះរាជសារលិខិត
ព្រះរាជសារលិខិត
អនាគតមន្ទីរពេទ្យ ហ្លួងម៉ែ
អនាគតមន្ទីរពេទ្យ ហ្លួងម៉ែ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T