មួយណាកម្សត់ជាង? ក្រោយខ្នង ភាពល្បីល្បាញ តារារ៉េបទាំង២នេះ សុទ្ធតែមានប្រវត្តិជូរចត់ ស្ទើរដូចគ្នា

//s9.kh1.co/00/0066cb5dda28237516e17b02e663113ee12ee281.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារារ៉េបខ្មែរទាំងនេះ កំពុងទទួលបាន ការគាំទ្រល្បីល្បាយដូចគ្នា តែយ៉ាងណាក្តី អ្នកទាំងពីរសុទ្ធតែមាន ប្រវិត្តជូរចត់ តស៊ូស្ទើរមិនខុសគ្នា

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនប្រាកដជា ដឹងរួចហើយថា នរណាជា តារារ៉េបល្បី កំពុងឆក់យកបេះដូងអ្នកគាំទ្រ ដែលយើងនឹងលើកយកមកនិយាយនៅខាងក្រោមនេះ នោះគឺ លោក វណ្ណដា និងលោក ងួន ដេវីត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនេះ អ្នកទាំងពីរ ជាកាតាលីករធ្វើឲ្យវិស័យចម្រៀងបរទេស រ៉េប បានរីកដុះដាល ក្នុងកម្ពុជា កាន់តែខ្លាំងឡើង ដែលទទួលបាន ការគាំទ្រយ៉ាងកុះករ ទាំងក្នុងស្រុកនិង ក្រៅសុ្រក។ ស្របពេល ដែលបានល្បីល្បាញបែបនេះ អ្នកទាំងពីរ មិនបានបិទបាំងនូវរឿងអតីតកាល ប្រវត្តិជូរចត់ របស់ខ្លួនសូម្បីតែបន្តិច។

ជាក់ស្តែង ប្រសិនបើយើងងាកទៅមើលរឿងអតីតកាលរបស់ តារារ៉េប វណ្ណដា វិញគឺ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនត្រឹមជា កូនអ្នករកស៊ីកោសដូងមួយកន្លែងនៅ ក្រុងព្រះសីហនុ ដោយសារតែគ្រួសារជា អ្នករកស៊ីនេះហើយទើបធ្វើឲ្យ ការរស់នៅ ហាក់មានទំនោរទៅរកអ្វីដែលងាយស្រួល មិនសូវសាំ៉ញ៉ាំ ដូចជា ការហូបចុកមិនទៀតទាត់ ការរៀបចំខ្លួនបែបសាមញ្ញ មិនបានឡូយសង្ហារអ្វីឡើយ ផ្ទុយទៅវិញ បច្ចុប្បន្ន វាសនាលោក ត្រូវបានផ្លាស់ប្តូរសឹងតែ ១៨០ ដឺក្រេ ផ្លាស់ប្តូរពី បុគ្គលធម្មតា ជាបុគ្គលដែលមហាជនទូទាំងប្រទេសស្គាល់ស្ទើរគ្រប់គ្នា ផ្លាស់ប្តូរពីការរកស៊ីបែកញើសស្រាំ ជា ជីវិតដែលស្រឡុកមិនក្តៅមិនប្រើកម្លាំង ទាំងអស់នេះសុទ្ធតែបាន មកពីការខិតខំ ការតស៊ូ និងភាពប៉ិនប្រសប់ពីកំណើត របស់លោក។

លើសពីនេះទៅទៀត ប្រសិនយើងក្រឡេកទៅដៃគូដែល កំពុងឈរលើវិថីល្បីល្បាញក្នុង សិល្បៈរ៉េបដូចគ្នា លោក ងួន ចាន់ដេវីត ក៏បានប្រវិត្តជូរចត់មិនខុសគ្នាប៉ុន្មានដែរ។ នេះអាចខុសគ្នាបន្តិច ព្រោះស្រមោលជីវិត ដេវីត ត្រូវផ្លាស់ប្តូរក្រោយពេល គ្រួសារត្រូវបែកបាក់។ ទន្ទឹមនឹងនេះ រូបលោក ក៏បានប្រាប់ឲ្យដឹងថា ប្រសិនបើមិនជោគជ័យ ក្នុងវិថីសិល្បៈ ដូចពេលបច្ចុប្បន្នទេនោះ រូបលោក បានត្រឹមជាជាងធ្វើទូរស័ព្ទសាមញ្ញម្នាក់ មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា ធ្វើទូរស័ព្ទមែន តែខ្លួន មិនមែនជាម្ចាស់ហាង ហើយក៏មិនមែនមេជាងអ្វីទាំងអស់ ខ្លួនបានត្រឹមតែជាកូនឈ្មួលស៊ីប្រាក់ខែ ជួសជុលទូរស័ព្ទប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប វណ្ណដា
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
តារារ៉េប ងួន ចាន់ដេវីត
ងួន ចាន់ដេវីតវណ្ណដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T