មនុស្ស ៥នាក់ បានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រលើផ្ទាំងទឹកកកនៅអាឡាស្កា

//s9.kh1.co/9e/9e35c272e0d7d118e9f892351d897d7763e2ad0f.jpeg
សង្គម

 ៣០-មីនា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

មនុស្ស ៥នាក់ បានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រលើផ្ទាំងទឹកកកនៅអាឡាស្កា

អាមេរិក៖ ក្រុមមន្រ្តីបាននិយាយថាមនុស្ស ៥នាក់ បានស្លាប់ និងម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឧទ្ធម្ភាគចក្របានធ្លាក់នៅលើផ្ទាំងទឹកកកអាឡាស្កា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋអាឡាស្កាបាននិយាយថា ទាហានរបស់រដ្ឋអាឡាស្កាត្រូវបានគេជូនដំណឹងនៅយប់ថ្ងៃសៅរ៍ពីសេចក្តីរាយការណ៍ពីឧទ្ធម្ភាគចក្រហួសកាលកំណត់និងធ្លាក់នៅតំបន់ Knik Glacier ដែលមានចម្ងាយប្រហែល ៥៤ ម៉ាយល៍ភាគខាងកើតនៃទីក្រុង Anchorage ។

ឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រលើផ្ទាំងទឹកកកនៅអាឡាស្កា
ឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រលើផ្ទាំងទឹកកកនៅអាឡាស្កា

នាយកដ្ឋានសម្របសម្រួលសង្រ្គោះរបស់រដ្ឋអាឡាស្កាបានបញ្ជូនក្រុមជួយសង្គ្រោះមួយហើយបានរកឃើញមនុស្ស ៥នាក់បានស្លាប់។ អ្នកនៅរស់រានមានជីវិតម្នាក់ត្រូវបានគេរកឃើញនិងដឹកទៅមន្ទីរពេទ្យ។ នាយកដ្ឋានសុវត្ថិភាពសាធារណៈបាននិយាយថា ពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែបានធូរឡើងវិញនៅរសៀលថ្ងៃអាទិត្យនេះ។

កងកំលាំងរដ្ឋអាឡាស្កាកងឆ្មាំជាតិនៃកងទ័ពអាឡាស្កា និងក្រុមជួយសង្គ្រោះភ្នំអាឡាស្កា បានប៉ុនប៉ងជួយសង្គ្រោះនៅឯកន្លែងធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យ ហើយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងមកដល់ដើម្បីជួយស៊ើបអង្កេតការធ្លាក់នេះ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T