គ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ ថាឃើញកូនក្រុមលេងបែបនេះ ចង់គាំងបេះដូង (មានវីដេអូ)

//s9.kh1.co/76/7654cd5a120e7275516b06a1086998d76e958540.jpg
កីទ្បា

 ២៩-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ​ Enrique ថាចង់គាំងបេះដូងពេលឃើញកូនក្រុមលេងទល់នឹង ចចជី

ចចជី៖ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមជម្រើសជាតិអេស្ប៉ាញ ដឹកនាំដោយលោកគ្រូបង្វឹក Luis Enrique បានធ្វើដំណើរទៅប្រកួតជាមួយ ក្រុមជម្រើសជាតិ ចចជី នៅឯកីឡដ្ឋាន Boris Paichadze Dinamo Arena ដែលជាការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអេស្ប៉ាញ
ក្រុមជម្រើសជាតិអេស្ប៉ាញ

ក្រោយចប់ការប្រកួត អេស្ប៉ាញ បានយកឈ្នះ ចចជី ២ ទល់នឹង ១ ទាំងលំបាកលំបិន ដោយ២គ្រាប់នេះរកបានដោយ Ferran Torres នៅនាទីទី៥៦ និង Dani Olmo នៅនាទីទី ៩០+២ ខណៈដែលខាងក្រុមម្ចាស់ផ្ទះរកបានដោយ Khvicha Kvraratskhelia នៅនាទីទី៤៣ ផងដែរ។

ខ្សែបម្រើ Dani Olmo 
ខ្សែបម្រើ Dani Olmo 

បើទោះជាក្រុមស្រវាយកជ័យជម្នះយ៉ាងណាក៏លោកគ្រូបង្វឹក Enrique នៅតែមិនអស់ចិត្តដោយលោកបាននិយាយទាំងតឹងចិត្តថាលោកគ្រូសឹងតែគាំងបេះដូងម្ដងៗពេកឃើញក្រុមខ្លួនឯងលេងបែបនេះ។

  លោកគ្រូបង្វឹក Luis Enrique
  លោកគ្រូបង្វឹក Luis Enrique
ការប្រកួតរវាង ចចជី និង អេស្ប៉ាញ
ការប្រកួតរវាង ចចជី និង អេស្ប៉ាញ

ក្រុមជម្រើសជាតិអេស្ប៉ាញ បានលេងត្រឹមស្មើជាមួយ ក្រិក នៅថ្ងៃបើកវគ្គប្រកួតជម្រុះលើកដំបូងដោយកីឡាករក្នុងក្រុមមើលទៅដូចជាបាត់បង់ទំនុកចិត្ត ហើយមកទល់ពេលនេះលោកគ្រូគិតថា ក្រុមគួរតែធ្វើបានល្អជាងនេះ។

  លោកគ្រូបង្វឹក Luis Enrique
  លោកគ្រូបង្វឹក Luis Enrique

ថ្លែងប្រាប់ TVE អតីតគ្រូបង្វឹករបស់ Barcelona រូបនេះបាននិយាយថា៖

ខ្ញុំសឹងតែគាំងបេះដូងទៅហើយ ពួកយើងដូចជាបាត់បង់ភាពជឿជាក់ ហើយអ្នកអាចសង្កេតឃើញវាបាននៅតង់ទី១។ ពួកយើងបានរបូតគ្រាប់បាល់ដោយសារខ្សែការពារបង្កកំហុសហើយខ្ញុំដឹងថាបន្ទាប់ពីនោះមកក្រុមបានប្រឈមនឹងស្ថានការណ៍ស្មុគស្មាញ។ គោលដៅរបស់ពួកយើងគឺបញ្ជូនបាល់ឲ្យបានច្រើននិងបង្កើតឱកាស។ តែខ្ញុំគិតថាយើងសមនឹងឈ្នះហើយ តែបើអ្នកផ្សេងគិតថាមិនសម អាហ្នឹងខ្ញុំមិនខ្វល់ទេ។ បើអ្នកស៊ុតបញ្ចូលទីនៅចុងម៉ោងនាទីទី៩០+ ហើយនោះមានន័យថាអ្នកបានខិតខំប្រឹងប្រែងណាស់។ ជ័យជម្នះនីមួយៗក្នុងការប្រកួតធ្វើឲ្យពួកយើងមានកម្លាំងចិត្ត ប៉ុន្តែពេលនេះពួកយើងមិនអាចសម្រាកបានទេ។

លោកគ្រូបង្វឹក Luis Enrique
លោកគ្រូបង្វឹក Luis Enrique
លោកគ្រូបង្វឹក Luis Enrique

គួររម្លឹកផងដែរថា ក្រុមជម្រើសជាតិ អេស្ប៉ាញ មិនធ្លាប់ចាញ់ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកអស់រយៈពេល២៨ឆ្នាំមកហើយប៉ុន្តែ ឆ្នាំនេះ ក្រុមមួយនេះឈ្នះការប្រកួត១គត់ក្នុងចំណោមការប្រកួតទាំង៥៕

ក្រុមជម្រើសជាតិអេស្ប៉ាញ
ក្រុមជម្រើសជាតិអេស្ប៉ាញ

សូមទស្សនាការប្រកួតខាងក្រោម៖

ការប្រកួតរវាង ចចជី និង អេស្ប៉ាញ
ការប្រកួតរវាង ចចជី និង អេស្ប៉ាញ

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T