ជុំគ្នាផឹក មិនខ្វល់រឿងកូវីដ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ចុះអប់រំទាំងយប់

//s9.kh1.co/06/06abdcaf1644aa03392e621a3d92b46d3d8918bf.jpg
សង្គម

 ២៩-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ជុំគ្នាផឹកទៀតហើយនាំឱ្យរវល់គេឯងមិនខ្វល់ពីវិធានការពាររបស់ក្រសួង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកបានចុះអប់រំទាំងយប់

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានចុះល្បាត តាមគោលដៅនានាក្នុងមូលដ្ឋាន ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ីឡូឡា ដែលប្រាសចាកពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល  នេះបើយោងតាមការបញ្ជាក់ឱ្យដឹងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងនគរបាលរាជធានីភ្នំពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពសមត្ថកិច្ចចុះទៅអប់រំ
សកម្មភាពសមត្ថកិច្ចចុះទៅអប់រំ

ក្នុងនោះដែរ ស្នងនគរបាលរាជធានីភ្នំពេញ ក៏បានសូមអំពាវអំនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាគួរគិតព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាលដាលកាន់តែខ្លាំងឡើងនៅប្រទេសកម្ពុជា ប៉ុន្តែនៅតែមានមនុស្សមួយចំនួនតូច នៅតែខ្វះការយល់ដឹងពិចារណា ដោយបានបន្តជួបជុំផឹកស៊ីដោយការរអែងចិត្តអ្នកដទៃ និង ភ័យខ្លាចទាល់តែសោះ៕

សកម្មភាពសមត្ថកិច្ចចុះទៅអប់រំ
សកម្មភាពសមត្ថកិច្ចចុះទៅអប់រំ
សកម្មភាពសមត្ថកិច្ចចុះទៅអប់រំ
សកម្មភាពសមត្ថកិច្ចចុះទៅអប់រំ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T