ថ្វីត្បិតតែបាត់បង់ម្តាយជាទីស្រលាញ់ ពេលនេះស្ថានភាពផ្លូវចិត្តនិង ផ្លូវកាយ វី ឌីណែត បានប្រសើរឡើងហើយ

//s9.kh1.co/81/817b4a99083d0944c46b135b07ef6ddcaaef3bdd.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅពេលនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស វី ឌីណែត ស្ថានភាពផ្លូវអារម្មណ៍និង រាងកាយរបស់កញ្ញាវិញ ក៏មានភាពប្រសើរឡើងជាងមុនផងដែរ ក្រោយពីម្តាយទើបតែទទួលអនិច្ចកម្មថ្មីៗ។

ភ្នំពេញ៖ គិតមកទល់ពេលនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស វី ឌីណែត បានជាពីជំងឺកូវីដ១៩ហើយ ចំណែកឯស្ថានភាពផ្លូវអារម្មណ៍និង រាងកាយរបស់កញ្ញាវិញ ក៏មានភាពប្រសើរឡើងជាងមុនផងដែរ ក្រោយពីម្តាយទើបតែទទួលអនិច្ចកម្មថ្មីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងរូបនេះ បានសរសេរបញ្ជាក់ពីអារម្មណ៍ធូរស្បើយខ្លះៗនៃផ្លូវចិត្តនិង សុខភាពល្អជាងមុន ដែលទើបតែប៉ះទង្គិចខ្លាំង កាលពីពេលកន្លងមកដែលខ្លួនត្រូវបាត់បង់ម្តាយជាទីស្រឡាញ់ដោយសារតែជំងឺកូវិដ១៩ ដោយខ្លឹមសារនៃសំណេររបស់កញ្ញាមានអត្ថន័យថា៖

មកដល់ពេលនេះទាំងផ្លូវកាយនឹងផ្លូវចិត្តរបស់ខ្ញុំគឺបានប្រសេីរឡេីងច្រេីនហេីយ​ តែទោះជាយ៉ាងណាក៏ខ្ញុំមិនបណ្ដោយដែរ​ ខ្ញុំនៅតែបន្តញ៉ាំជាមួយ​ វីតាមីនC នឹងញ៉ាំទឹកក្ដៅ​ រហូតដេីម្បីអោយរាងកាយសុខភាពនាងខ្ញុំកាន់តែមាំមួន​ នឹងបានជាមួយរយភាគរយ១០០% 
ថែរក្សាសុខភាពទាំងអស់គ្នាបេីអ្នកមិនចង់ខាតពេល​ រឺ​ បាត់បង់មនុស្សជាទីស្រលាញ់

 វី ឌីណែត 

យ៉ាងណាមិញ អ្នកគាំទ្របានធ្វើលើកទឹកចិត្តដល់ វី ឌីណែត ឲ្យមានការរឹងមាំឡើងនិង ថែរក្សាសុខភាពបន្តទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T