រងការរិះគន់ពេក សម្រេចលុបផុសចោល តែមិនទាន់បានប៉ុន្មាននាទីផង សាមីខ្លួន កញ្ញា ឌី លីកា ចេញមុខបកស្រាយថា...

//s9.kh1.co/3c/3ccb09d488580f26095469a2c93e67e98a0c4cd6.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយឃើញ ម្ចាស់ម្កុដជាបវរកញ្ញាស្បែកខ្មៅភ្លាម កញ្ញា ឌី លីកា បានរងការរិះគន់ឥតសំចៃ ពីមហាជន ក្រោយខ្លួនបានសរសេរដូចនេះ

រាជធានីភ្នំពេញ ៖ ប្រាកដណាស់ កាលពីយប់ថ្ងៃទី ២៧ មីនា ២០២១នេះ ប្រជាជនខ្មែរមិនតិចទេ ដែលបានតាមដានទស្សនា កម្មពិធីផ្សាយផ្ទាល់ពី ការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិ Miss Grand International នៅក្នុងប្រទេសថៃ ដែលក្នុងនោះក៏មានវត្តមានបវរកញ្ញាខ្មែរ កញ្ញា លីវ ជីលី ចូលរួមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឺមនឹងនេះ ក្រោយប្រកាសលទ្ធផលចុងក្រោយម្ចាស់ម្កុដ បានទៅលើបវរកញ្ញាសញ្ញាតិអាមេរិក ខណៈបវរកញ្ញាកម្ពុជា​ អាចបំបែកកំណត់ត្រាជាប់ក្នុង កំពូលទាំង២០ជាលើកដំបូងបង្អស់។

ស្របពេលនេះ គ្រាន់តែឃើញម្ចាស់ជ័យលាភីមាន ស្បែកខ្មៅភ្លាម គេឃើញអ្នកនិយមលេងបណ្តាញសង្គមមិនតិចទេ ដែលហាក់លេងសើច ចំអែចំអន់នឹង ពណ៌សម្បុររបស់រូបនាង មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានវត្តមានរបស់ បវរកញ្ញាខ្មែរ២០១៨ កញ្ញា ឌី​ លីកា ក៏បានបង្ហោះសារដែលត្រូវបាន មហាជនរិះគន់ឥតសំចៃដៃ ដែលក្នុងនោះ បើតាមការបញ្ចេញមតិរបស់មហាជនបានបង្ហាញថា <Black Girl> គេជាភាសាបរទេសបង្ហាញយ៉ាងច្បាស់នូវ ការប្រកាន់ពណ៌សម្បុរ ដែលប្រជាជនអាមេរិកនិយមប្រើ ដើម្បីបង្ហាញពីវប្បធម៌រើសអើងពណ៌សម្បុរ លើសពីនេះទៅទៀតអ្វីដែលមិនគួរឲ្យជឿនោះ គឺព្រឹកថ្ងៃបន្ទាប់នេះ នាងក៏បានសម្រេចចិត្តលុបផុសនោះចោល ព្រមទាំងបង្ហាញសារក្រោយ ដែលហាក់មិនទទួលស្គាល់កំហុស និងប្រើសម្តីមិនសមរម្យ។

គួរបញ្ជាក់ផងដែរថា លុបផុសមុនចោលមែន តែអ្នករិះគន់ផុសក្រោយនេះ មានចំនួនកាន់តែច្រើន សើចចំអកដាក់ខ្លួនកាន់តែខ្លាំងនោះ ស្រាប់តែ បវរកញ្ញាខ្មែរ ឌី លីកា បានចេញមុខសុំទោសជាសាធារណៈ ដោយបានសរសេរថា​ ៖

សុំទោស បងប្អូនហើយក៏អរគុណដែលបាន Support Miss Grand តែងតែជួយ ប៉ុន្តែខ្ញុំសរសេរមិនមានន័យមើលងាយ ឬវៃប្រហារ ទៅលើគាត់ទេ អ្វីដែរផុស មុននេះ ការសរសេរ មិននឹងស្មានអ្នកចាប់អារម្មណ៍ លឿង ផុសដោយក្នុងចិត្តរំភើបគាត់ ស្បែកខ្មៅស្អាត ទើបផុស ឆ្នាំផ្សេងៗមិនដែរផុសទេ លើកនេះផុសក៏ព្រោះស្រលាញ់ស្បែកខ្មៅ ចាប់អារម្មណ៍ខ្លាំង Love you Miss American​ Love you from Miss Cambodia Thanks you fan My love

កញ្ញា ឌី លីកា

បើចង់ដឹងឲ្យកាន់តែច្បាស់ទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
កញ្ញា ឌី លីកា
ផុស កាលពីយប់មិញ
ផុស កាលពីយប់មិញ
ពេលព្រឹកក្រោយលុបផុស ចោល
ពេលព្រឹកក្រោយលុបផុស ចោល
ឌី លីកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T