ចូលរួមត្រេកអរ! លោកយាយវ័យ៧៥ឆ្នាំ នៅខេត្តកំពង់ធំ បានជាសះស្បើយពីកូវីដ១៩ហើយថ្ងៃនេះ

//s9.kh1.co/ba/ba5f6877a5d461c6024db41e97945cd1eb231714.jpg
សង្គម

 ២៧-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អបអរសាទរ លោកយាយ វ័យ ៧៥ ឆ្នាំម្នាក់ នៅខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ១៩

ខេត្តកំពង់ធំ៖ ​ វាពិតជារឿងសឹងមិនគួរឱ្យជឿ និងជារឿងគួររំភើបត្រេកអរ ដែលលោកយាយម្នាក់ អាយុ ៧៥ ឆ្នាំ បានកើតជំងឺកូវីដ១៩ ដែលមានទីលំនៅនៅភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ១៩ និង ត្រូវបានក្រុមគ្រូពេទ្យអនុញាតិឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ធំ នៅថ្ងៃនេះ ហើយទៅបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅឯស្រុកកំណើតលោកយាយ នេះបើយោងតាមផេកផ្លូវការរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកយាយ ដែលបានជាសះស្បើយ
លោកយាយ ដែលបានជាសះស្បើយ

គួរបញ្ជាក់ផងដែរ​ បើតាមការបញ្ជាក់នៅលើផេកក្រសួងសុខាភិបាល​ គិតត្រឹមថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​ នេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៩៦នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១៨នាក់៕

លោកយាយ និង ក្រុមគ្រូពេទ្យ
លោកយាយ និង ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T