ចូលរួមត្រេកអរផង! ពិធី​ការិនី កែវ ច័ន្ទនិមល ម្នាក់​ទៀត​បានជា​សះស្បើយ​ពីកូវីដ១៩ ហើយ

//s9.kh1.co/f1/f158c4cee8635611980bd7852054eeafef70448b.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមចូលរួមត្រេកអរ! ពិធី​ការិនី កែវ ច័ន្ទនិមល ម្នាក់​ទៀត​ជា​សះស្បើយ​ពីកូវីដ នេះតាមការបញ្ជាក់ពីលោក សុខ រ៉ាស៊ី ជាពិធីកររួមអាជីព

រាជធានីភ្នំពេញ៖ បើយោងតាមការបញ្ជាក់នៅលើ ផេកហ្វេសប៊ុកផ្លូវការរបស់ ពិធីករប្រុស លោក សុខ រ៉ាស៊ី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា អ្នកនាង កែវ ចាន់និមល ដែលជាពិធីការិនីដ៏ល្បីប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយនៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក សុខ រ៉ាស៊ី បានសរសេរបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោក ដូច្នេះថា៖ ចូលរួមអបអរសាទរ អាយដល ចាន់ កែវនិមល បានជាសះស្បើយហើយ ពិតជារំភើប និង សប្បាយចិត្តណាស់។

គួររំលឹកផងដែរថា អ្នកនាង កែវ ចាន់និមល និងគ្រួសារ ត្រូវបានរកឃើញវិជ្ជមាន វីរុសកូវីដ១៩ នេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។

ក្នុងនោះដែរ មិនទាន់មានប្រភពណាមួយ បញ្ជាក់នៅឡើយអំពីស្ថានភាពប្តី និង កូនស្រីរបស់អ្នកនាងនៅឡើយទេ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង​ កែវ ចាន់និមល និង គ្រួសារ កាលសម្រាកព្យាបាល 
អ្នកនាង​ កែវ ចាន់និមល និង គ្រួសារ កាលសម្រាកព្យាបាល 
នកនាង​ កែវ ចាន់និមល និង គ្រួសារ កាលសម្រាកព្យាបាល 
នកនាង​ កែវ ចាន់និមល និង គ្រួសារ កាលសម្រាកព្យាបាល 
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល
អ្នកនាង កែវ ចាន់និមល និង សុខ រ៉ាស៊ី
អ្នកនាង កែវ ចាន់និមល និង សុខ រ៉ាស៊ី
ការបញ្ជាក់របស់ លោក សុខ រ៉ាស៊ី
ការបញ្ជាក់របស់ លោក សុខ រ៉ាស៊ី
កែវ ចាន់និមល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T