អន្ទិត កក្កដា សុភ័ណ្ឌ បញ្ជាក់ថា បន្ទាប់ពីជាសះស្បើយ ខ្លួននៅតែធ្វើបែបនេះ

//s9.kh1.co/30/30fa4ef2c5dd5c5cd81ace4c1fc24fc942e9e9aa.jpg
សង្គម

 ២៦-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រោយជា សះស្បើយពីជំងឺកូវីដ១៩ រួចមក ពេលនេះ អន្ទិត កក្កដា សុភ័ណ្ឌ បែរជាប្រាប់ថា ទោះបីជាខ្លួនជាវិញមែន តែនៅធ្វើរឿងនេះ

រាជធានីភ្នំពេញ ៖ បន្ទាប់ពី ត្រូវបានរកឃើញថា ខ្លួនត្រូវបានឆ្លងជំងឺកូវីដ១៩នេះរួចមក មហាជនហាក់មិនទទួលបានដំណឹងអ្វីបន្តបន្ទាប់ពី អន្ទិត កក្កដា សុភ័ណ្ឌ សូម្បីបន្តិចឡើយ ក្រោយខ្លួនបានបង្ហាញប្រាប់ពីលទ្ធផលតេស្តវិជ្ជមានរបស់ខ្លួន មិនតែប៉ុណ្ណោះ នៅសុទ្ធៗក៏លេចឮដំណឹងថា រូបលោក បានជាសះស្បើយពី ជំងឺកូវីដ១៩នេះ ក្នុងពេលថ្មីៗនេះ តែយ៉ាងណាក្តី ក៏មហាជននៅដាក់ការសង្ស័យនៅឡើយ ក៏ព្រោះ មិនទាន់ឃើញមានការអះអាងណាមួយជាក់លាក់ពី បុគ្គលសាមីខ្លួនខាងលើនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីព្រឹកនៅថ្ងៃទី ២៦ មីនា ២០២១ នេះ ស្រាប់តែ អន្ទិត កក្កដា សុភ័ណ្ឌ ចេញមុខបកស្រាយថា ខ្លួនបានជាសះស្បើយពិតមែន តែស្របពេលនោះ ខ្លួនក៏មិនទាន់មានសិទ្ធិដើរហើរសេរីនៅឡើយទេ ក៏ព្រោះតែត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្តទៀត។ 

គួរបញ្ជាក់ថា នេះបើយោងតាមការរៀបរាប់របស់រូបលោក តាមរយៈសារដែលបានបង្ហោះក្នុង ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានបញ្ជាក់ថាច្បាស់ថា ៖

ខ្ញុំបាទ កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវិត១៩ហើយ តែត្រូវបន្តរ ទៅធ្វើចត្តាឡីស័ក នៅមន្ទីចត្តាឡីស័ករាជធានីភ្នំពេញ ព្រែកព្នៅបន្តទៀត ! ខ្ញុំក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់ខ្ញុំ និងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្តេចមិនខ្លាចការនឿយហត់ឡើយ ។  មួយទៀតគឺសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ទាហ៊ានអាវសរទាំងអស់ដែលខិតខំយកចិត្តទុកដាក់ជួយព្យាបាលអោយខ្ញុំបានជាសះស្បើយលឿន៕

កក្កដា សុភ័ណ្ឌ

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កក្កដា សុភ័ណ្ឌ
កក្កដា សុភ័ណ្ឌ
កក្កដា សុភ័ណ្ឌ
កក្កដា សុភ័ណ្ឌ
កក្កដា សុភ័ណ្ឌ
កក្កដា សុភ័ណ្ឌ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T