គ្រូពេទ្យពីរនាក់ បម្រើការងារនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរ៉ូ រកឃើញឆ្លងកូវីដ១៩

//s9.kh1.co/70/704be40fd947e7a6fcc39b5464bd646477c9aea2.jpg
សង្គម

 ២៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលស្រុកបាយ គ្រូពេទ្យពីររូបដែលបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរ៉ូ បានឆ្លងកូវីដ១៩

ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបាធាយ បានជម្រាបឱ្យដឹងថា​មានករណីរកឃើញវីជ្ជមានកូវីដ១៩ លើលោកគ្រូ អ្នកគ្រូ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឈ្មោះ ថាន់ រតនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺ សាន ភីរូ រាជធានីភ្នំពេញ

២. ឈ្មោះ សេង ស្រស់ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាគ្រូពេទ្យបម្រើការងារនៅបន្ទប់ពិគ្រោះជំងឺសាន ភីរូ រាជធានីភ្នំពេញដូចគ្នា

ក្នុងនោះដែរ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយគ្រូពេទ្យទាំងពីរ មានចំនួន២ នាក់ ភេទស្រីទាំងពីរ មកទល់ពេលនេះ អ្នកពាក់ព័ន្ធផ្ទាល់ទាំងពីរ ត្រូវបានមន្រ្តីសុខាភិបាលរដ្ឋបាលស្រុកបាធាយ នាំយកទៅធ្វើចត្តាឡីស័ករបស់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីតាមដាន និង យកសំណាកទៅពិនិត្យ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសដែលមានខ្លឹមសារលម្អិតដូចខាងក្រោម៖

សេចក្តីប្រកាសព័ត៍មានស្រុកបាធាយ
សេចក្តីប្រកាសព័ត៍មានស្រុកបាធាយ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T