សៀមរាប៖ ប្រជាជនខ្មែរមួយចំនួនធំគឺមានជឿទៅលើរឿងរា៉វ អបិយជំនឿផ្លូវងងឹត ដោយសម្អាងទៅលើការជួបផ្ទាល់តែដោយខ្លួនឯង ឬក៏បានឮពីការនិយាយតៗគ្នាពីខាងសាច់ញាតិ បងប្អូនឬ មិត្តភក្តិជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ រហូតមក់ដល់នេះទៅហើយ ប្រទេសកម្ពុជាសព្វកំពុងអភិវឌ្ឍន៍ទៅរកភាពជឿនលឿនក៏ពិតមែន ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើននៅតែបង្ហាញទស្សនៈថា នៅលើលោកយើងនេះគឺពិតជាមានរឿង ខ្មោច ព្រាយ បិសាចពិតប្រាកដពិតមែន ទោះបីជាអ្នកវិទ្សាសាស្ត្រនៅតែមិនអាចបកស្រាយពីរឿងនេះក៏ពិតមែន។
ដោយឡែក បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Seng Kimhourបានចែករំលែកពីរឿងអបិយជំនឿ ដែលគាត់បានជួបប្រទះផ្ទាល់ខណៈទៅលើដេីរលេងបោះតង់ គេងក្នុងព្រៃ នៅភ្នំគូលែន ដែលជាកន្លែងស័ក្ខសិទ្ធ ដោយសារតែលោកបានទុកព្រះមួយអង្គ និងកាំបិតស្នៀតមួយ នៅចំផ្លូវដែលគេត្រូវដើរ ធ្វើឲ្យរូបគេមិនអាចដើរឆ្លងទៅបាន ទើបគេខឹងសម្បារ និងរូបលោកជាខ្លាំង ដោយរឿងរ៉ាវទាំងស្រុងមានដូចខាងក្រោម៖
រឿងពិតនៅលេី(ភ្នំគូលែន)បេីមិនជឿ កុំប្រមាថ
វាជារឿងខ្ញុំដែលតែងតែជួបប្រទះរៀងរាល់ពេលដែលខ្ញុំដេីរលេងបោះតង់ គេងក្នុងព្រៃភ្នំម្ដង(និយាយរួមទៅគឺគ្រប់ពេលដែលបានទៅ) ដែលទៅរាល់ដងលេីកមុនៗគឺខ្ញុំបានធ្វេីការចចារសុំកន្លែងត្រឹមត្រូវ សុខសប្បាយណាស់ ហេីយគ្មានរឿងអ្វីប្លែកដែលមករំខាន ឬអុកឡុកកន្លែងពួកយេីងឡេីយ
ប៉ុន្តែ! ! ! ទៅលេីកក្រោយប៉ុន្មានថ្ងៃមុននេះ(នៅពេលយប់)ប្រហែលជារាសីខ្ញុំទាបពេក ទេីបជួបរឿងលេីកនេះកាចជាងរឿងដែលខ្ញុំជួបរាល់ដង ទេីបបានចចារមិនត្រូវសោះ ទោះខំបន់ស្រន់សំពះយ៉ាងណាក៏មានអារម្មណ៍ថានៅមិនសុខសោះ(អារម្មណ៍ដែលដឹងមុនថានឹងមានអ្វីកេីតឡេីង) ហេីយតែងតែប្រុងប្រយ័ត្នជានិច្ច... ពេលយប់ម៉ោងជាង១រំលងអាធ្រាត្រខ្ញុំចូលគេងក្នុងតង់ធ្មេចភ្នែកលក់បានបន្តិច ក៏មានអារម្មណ៍ថាមានមនុស្សមកខ្សឹបដាក់ត្រចៀកប្រាប់ត្រចៀកខ្ញុំ
«យករបស់ជៀសចេញពីផ្លូវដេីររបស់អញ ព្រោះអញត្រូវការដេីរ»....
បេីមិនអញ្ចឹងទេគេឆ្លងទឹកមិនរួចទេ(ដូចឃេីញក្នុងរូបស្រាប់)
ពេលនោះខ្ញុំក៏ភ្ញាក់ ហេីយចេញមកក្រៅតង់សម្លឹងមេីលជុំវិញក្រែងលោមានគ្នាខ្ញុំណាមួយ គេមិនទាន់គេងហេីយគេមកលេងសេីចជាមួយខ្ញុំ?
ប៉ុន្តែគ្មានឃេីញអ្នកណាសោះឡេីយ ព្រោះម៉ោង២យប់ជាងហេីយគឺគេដេកអស់ហេីយ...ខ្ញុំក៏ចូលតង់ដេកវិញធម្មតា ដេកបានមួយសន្ទុះក៏យល់សប្តិឃេីញមនុស្សស្រីម្នាក់គាត់ទំនងជាអ្នកភូមិក្បែរនេះ(ប៉ុន្តែកន្លែងដែលខ្ញុំដេីរទៅគឺមានចំងាយ៦គីឡូពីផ្ទះអ្នកភូមិ)គាត់ក៏ចង្អុលហេីយនិយាយដូចខឹងខ្លាំងថាអោយខ្ញុំ «ថាអញឲ្យយករបស់ចេញ ម៉េចមិនលឺអញប្រាប់ទេអី អញត្រូវការដេីរឆ្លងផ្លូវ ហេីយមិចបាននាំគ្នាដេកបាំងលេីផ្លូវអញ?»
ខ្ញុំភ័យហេីយក៏និយាយសុំទោសគាត់ ប៉ុន្តែគាត់មិនព្រមហេីយគាត់ថាអញ នឹងនាំយកគ្នាហែងទៅដែរ...ខ្ញុំនៅតែជជែកជាមួយនឹងគាត់ទៀត ព្រោះដឹងហេីយថាក្នុងព្រៃភ្នំបេីជួបរឿងបែបនេះគឺមិនមែនយល់សប្ដិឡេីយ គឺថាពេលបិទភ្នែកទៅគឺឃេីញពេញភ្នែក ឮផ្ទាល់ត្រចៀកតែម្ដង ហេីយនៅពេលដែលជជែកនោះគឺគាត់មិនមែននៅលេីដីឡេីយ គឺនៅលេីបង្គោលឈេីដែលគ្នាខ្ញុំដាក់ចងអង្រឹងសម្រាប់ដេក
ហេីយគាត់មេីលទៅគឺមិនមែនមនុស្សឡេីយ ព្រោះមនុស្សកម្រមានសក់វែងជាងពីរម៉ែត្រមកដីណាស់
និយាយមួយសន្ទុះក៏ចាប់ផ្ដេីមចិត្តទន់ហេីយគាត់ស្ដីអោយខ្ញុំខ្លាំងៗ «ទុករបស់បាំងផ្លូវអញ អញដេីរឆ្លងផ្លូវទៅផ្ទះអញម៉េចរួច ដូចនេះហែងត្រូវយកចេញអោយលឿន»
ខ្ញុំភ័យពេកក៏ភ្ញាក់ឡេីង ហេីយស្រវាយកកាតាមរបស់ខ្ញុំដែលដាក់នៅមាត់ផ្លូវនោះចេញយកមកទុកនៅកន្លែងផ្សេងវិញ ដែលក្នុងកាតាបដែលខ្ញុំស្ពាយនោះមានៈ
ព្រះមួយអង្គ និងកាំបិតស្នៀតមួយ"ដែលខ្ញុំតែងតែដាក់តាមខ្លួនជានិច្ចពេលដែលខ្ញុំដេីរព្រៃ. ហេីយអ្វីដែលខ្ញុំជួបនោះគឺគេខ្លាចរបស់ទាំងនេះ ទេីបគេមិនអាចដេីរកាត់ផ្លូវគេបាន
ខ្ញុំចាំមិនអស់ឡេីយនូវអ្វីដែលបាននិយាយក្នុងយល់សប្ដិនោះ ដឹងត្រឹមថាខ្ញុំអង្វរគាត់ផងសុំគាត់ផង ចុងក្រោយគាត់យល់ព្រមដោយការសុំរបស់សំណែនពីខ្ញុំដោយខ្ញុំបានសន្យានឹងផ្ដល់សំណែនជូនតាមអ្វីដែលគាត់ចង់បាននៅពេលដែលខ្ញុំមកលេីកក្រោយ(និយាយទៅគឺខ្ញុំជំពាក់សន្យាសំណែនគាត់មួយ)....រួចហេីយក៏លែងមានរឿងអីកេីតឡេីងទៀតទៅ។
រឿងដែលខ្ញុំបានជួប ហេីយសសេររៀបរាប់នេះប្រសិនបេីអ្នកទាំងអស់គ្នាជឿឬមិនជឿក៏ស្រេចតែការយល់ឃេីញរឿងដែលខ្ញុំបានជួប ហេីយសសេររៀបរាប់នេះប្រសិនបេីអ្នកទាំងអស់គ្នាជឿឬមិនជឿក៏ស្រេចតែការយល់ឃេីញ
ប៉ុន្តែ! ជៀសវាងនូវការប្រមាថ ក្រែងលោថ្ងៃណាមួយបានដេីរបោះតង់ដេកព្រៃអាចនឹងជួបរឿងដូចខ្ញុំក៏ថាបាន ព្រោះរឿងខ្មោច ព្រាយ អាសូរកាយ គឺមិនទាន់បាត់អស់ទៅណាឡេីយ
ហេីយក៏សូមអរគុណដល់រូបសំណាក់ព្រះមួយអង្គនេះ ដែលបានការពារខ្ញុំនឹងគ្នាខ្ញុំរហូតមក ប្រសិនបេីគ្មានទេនោះ ខ្ញុំប្រហែលជា...ជាក់ជាមិនខាន។ ហេីយក៏សូមអរគុណដល់រូបសំណាក់ព្រះមួយអង្គនេះ ដែលបានការពារខ្ញុំនឹងគ្នាខ្ញុំរហូតមក ប្រសិនបេីគ្មានទេនោះ ខ្ញុំប្រហែលជា...ជាក់ជាមិនខាន។
ក្រោយពីបានអាននូវសំណេរដែលទាក់ទងទៅរឿងអបិយជំនឿនេះហើយ សូមបងប្អូនទាំងអស់គ្នាអានដោយវិចារណញ្ញាណទៅលើរឿងរ៉ាវអបិយជំនឿមួយនេះ៕
ប្រភព៖ Seng Kimhour
សូមទស្សនារូបភាពខាងក្រោម៖


