មហាសេដ្ឋី Elon Musk ប្រកាសថាទទួល bitcoin ក្នុងការទិញរថយន្ត Tesla

//s9.kh1.co/01/01476474ad9aa1a97bdbfbe02836d7c82095fe0f.jpeg
បច្ចេកវិទ្យា

 ២៥-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ការពិត Elon Musk ស្រែកពីរឿង bitcoin ក្នុងប៉ុន្មានខែនេះ ដើម្បីគោលបំណងមួយនេះ

ទីក្រុងឡុងដ៍៖ ពេលនេះអ្នកគាំទ្រ Bitcoin ណាដែលចង់ចំណាយរូបិយប័ណ្ណឌីជីថលរបស់ពួកគេ ដើម្បីទិញរថយន្ត Tesla គឺប្រាកដជាសប្បាយចិត្តជាមិនខាន ពេលដែលបានលឺដំណឹងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយនៅក្នុងធ្វីតធ័រកាលពីថ្ងៃពុធថា ឥឡូវនេះអ្នកអាចទិញរថយន្ត Tesla ជាមួយ Bitcoin បានហើយ។

លោកបានបន្ថែមនៅក្នុងធ្វីតទៀតថា Bitcoin ដែលបង់ទៅអោយក្រុមហ៊ុន Tesla (TSLA) នឹងមិនត្រូវបានប្តូរទៅជារូបិយប័ណ្ណធម្មតានោះទេ។ លោក Musk បាននិយាយថាជម្រើសក្នុងការបង់ប្រាក់តាម bitcoin សម្រាប់ប្រទេសក្រៅពីសហរដ្ឋអាមេរិក នឹងអាចដំណើរការនៅចុងឆ្នាំនេះ។

ធ្វីតរបស់ Elon Musk
ធ្វីតរបស់ Elon Musk

តម្លៃនៃ bitcoin តែមួយបានកើនឡើងជិត3ភាគរយ គឺឡើងដល់56,242ដុល្លារភ្លាមៗ បន្ទាប់ពីធ្វីតរបស់លោក Musk ចេញ។

ក្រុមហ៊ុន Tesla (TSLA) ធ្លាប់បានបង្ហាញផែនការរបស់ខ្លួនក្នុងការទទួលយករូបិយប័ណ្ណឌីជីថលពីអ្នកទិញ។ កាលពីខែមុនក្រុមហ៊ុននេះបាននិយាយថា ខ្លួនរំពឹងថានឹងចាប់ផ្តើមទទួលយក bitcoin ជាទម្រង់នៃការទូទាត់សម្រាប់ផលិតផលរបស់ខ្លួននាពេលអនាគត។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួនបានវិនិយោគទឹកប្រាក់ចំនួន 1.5ពាន់លានដុល្លារជា bitcoin ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីវិនិយោគផ្នែកមួយនៃសាច់ប្រាក់របស់ក្រុមហ៊ុន ទៅក្នុងទ្រព្យសម្បត្តិបម្រុងណាមួយ។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានផ្តល់ងារឱ្យលោក Zach Kirkhorn ដែលជាប្រធានហិរញ្ញវត្ថុរបស់ខ្លួនថា "Master of Coin"។ ចំណែកឯលោក Musk វិញទទួលបានងារមួយទៀតគឺ "Technoking of Tesla"៕

កាក់តំណាង bitcoin
កាក់តំណាង bitcoin
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T