សំណាង​ណាស់! នារីម្នាក់ ប្រទះឃើញ គុជខ្យងពណ៌ទឹកក្រូចដ៏កម្រ ខណៈពេលបរិភោគគ្រឿងសមុទ្រ

//s9.kh1.co/f0/f0f181d957d15a6626753e7d485343d706b5943a.jpg
សង្គម

 ២៥-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សំណាងមនុស្សមើលមិនឃើញ ទើបធ្វើឱ្យជីវិតនារីក្រខ្សត់ជនជាតិថៃម្នាក់នេះប្រែប្រួល បន្ទាប់ពីរូបនាងបានប្រទះឃើញគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយ ខណៈពេលបរិភោគគ្រឿងសមុទ្រ ដែលអាចដាក់លក់បានក្នុងតម្លៃរាប់ម៉ឺនដុល្លារអាមេរិក

ថៃ៖ សំណាងមនុស្សមើលមិនឃើញ បន្ទាប់ពីនារីក្រខ្សត់ជនជាតិថៃម្នាក់ បានប្រទះឃើញគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយ ខណៈពេលបរិភោគគ្រឿងសមុទ្រ ដែលអាចដាក់លក់បានក្នុងតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ នាង Kodchakorn Tantiwiwatkul បានទិញខ្យងសមុទ្រមួយពីផ្សារក្នុងស្រុក នៅខេត្ត Satun ប្រទេសថៃ ក្នុងគោលបំណងសម្រាប់ធ្វើអាហារពេលល្ងាច។ ខណៈពេលនាងកំពុងកាត់ខ្យងជាបំណែកតូចៗ នាងក៏ប្រទះឃើញវត្ថុពណ៌ទឹកក្រូចមូលមួយដុំ ដោយពេលនោះ នាងគិតថាវាគ្រាន់ជាដុំថ្មប៉ុណ្នោះ ប៉ុន្ដែនាង​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម្ដាយប្រាប់ថាវា គឺជាគុជខ្យង Melo ពណ៌ទឹកក្រូចដ៏កម្រមួយ។

យ៉ាងណាមិញ ក្រុមគ្រួសាររបស់នាងបានសម្រេចចិត្តមិនបង្ហើបឱ្យនរណាដឹងអំពីរឿងនេះអស់រយៈពេលជិត ៣ខែ ក៏ព្រោះតែខ្លាចអ្នកលក់ខ្យងដឹងដំណឹងទារយកគុជខ្យងវិញ។ ប៉ុន្ដែ ទើបតែថ្មីៗនេះទេ គ្រួសារដ៏កម្សត់មួយនេះបានបញ្ចេញគុជខ្យង Melo មកទីសាធារណៈ ដើម្បីដាក់លក់យកប្រាក់បង់ថ្លៃសេវាពេទ្យជូនម្ដាយ ដែលកំពុងមានជំងឺមហារីក។

គួរជម្រាបថា គុជខ្យង Melo ត្រូវបានបង្កើតឡើងដោយសត្វខ្យងសមុទ្រម្យ៉ាងឈ្មោះ Melo Melo។ គុជខ្យងនេះ មានចាប់ពីពណ៌ទឹកក្រូច រហូតដល់ពណ៌ត្នោត តែពណ៌ទឹកក្រូចគឺជាពណ៌ដ៏ថ្លៃបំផុត។ ហើយពពួកខ្យងសមុទ្រប្រភេទនេះ ជាធម្មតាត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូង និងសមុទ្រ Andaman

  នាង Kodchakorn Tantiwiwatkul 
  នាង Kodchakorn Tantiwiwatkul 
គុជខ្យង Melo ពណ៌ទឹកក្រូច
គុជខ្យង Melo ពណ៌ទឹកក្រូច
គុជខ្យង Melo ពណ៌ទឹកក្រូច
គុជខ្យង Melo ពណ៌ទឹកក្រូច
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T