ស្នាដៃរូបគំនូរដែលគូរដោយមនុស្សយន្ត Sophia លក់ដេញថ្លៃបានជិត៧០០,០០០ដុល្លារ

//s9.kh1.co/e3/e31331c2d012a303e5f12dc3f9c8a5fe5df9b219.jpg
បច្ចេកវិទ្យា

 ២៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មួយរយ:នេះឃើញមានព័ត៌មានពីការលក់សិល្បះឌីជីថល NFT ច្រើន

ហុងកុង៖ ស្នាដៃសិល្បៈឌីជីថលដែលគូរដោយមនុស្សយន្ត Sophia ដ៏ល្បីល្បាញ ត្រូវបានដាក់លក់ដេញថ្លៃកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃ688,888ដុល្លារ ក្នុងទម្រង់ជា Non-Fungible Token (NFT)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

NFTs គឺជាទ្រព្យសម្បត្តិបែប blockchain-based assets ដែលអនុញ្ញាតឱ្យអ្នកណាម្នាក់ធ្វើជាម្ចាស់លើវត្ថុវីឌីជីថលណាមួយ បានក្លាយជាការវិនិយោគដ៏ពេញនិយមចុងក្រោយបំផុត ដោយក្នុងខែនេះមានស្នាដៃសិល្បៈមួយលក់បានក្នុងតម្លៃជិត70លានដុល្លារឯណោះ។

មនុស្សយន្ត Sophia ដែលបានបង្ហាញខ្លួននៅឆ្នាំ2016 បានបង្កើតស្នាដៃសិល្បៈរបស់នាងដោយសហការជាមួយវិចិត្រករឌីជីថលអ៊ីតាលីវ័យ31ឆ្នាំឈ្មោះ Andrea Bonaceto ដែលត្រូវបានគេស្គាល់ថាពូកែខាងគំនូរ portraits ចម្រុះពណ៌ ដែលរូបភាពខ្លះគូរពីមនុស្សល្បីៗ ដូចជានាយកប្រតិបត្តិរបស់ Tesla លោក Elon Musk ជាដើម។

មនុស្សយន្តនេះបានយកផ្នែកខ្លះពីស្នាដៃរបស់វិចិត្រករ Bonaceto, ប្រវត្តិសិល្បៈ និងគំនូរគូរដោយផ្ទាល់ដៃរបស់នាង យកមកផ្សំគ្នានៅក្នុងដំណើរការមួយដែលអ្នកបង្កើតរបស់នាងគឺលោក David Hanson ពិពណ៌នាថាជាការវិវត្តន៍មួយ។

ការងារសិល្បៈនេះមានឈ្មោះថា “Sophia Instantiation” គឺជាឯកសារឌីជីថល MP4 មានរយៈពេល12វិនាទី ដែលបង្ហាញពីការវិវឌ្ឍន៍នៃរូប portrait របស់ Bonaceto ទៅជាគំនូរឌីជីថលរបស់ Sophia ហើយត្រូវបានអមដោយស្នាដៃសិល្បៈរូបគំនូរគូរដោយផ្ទាល់ដោយ Sophia ផងដែរ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T