ក្រុមហ៊ុន LG ពិចារណា បញ្ឈប់អាជីវកម្មស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពីខាតបង់អស់៤.៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០

//s9.kh1.co/b4/b49d5fc6cc3eb1f20047079e9f932fab180081e8.jpg
បច្ចេកវិទ្យា

 ២៣-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ល្មមដកខ្លួនចេញហើយ LG! ព្រោះថាមិនដែលលឺថាអ្នកណាគេប្រើទូរសព្ទ LG សោះប៉ុន្មានឆ្នាំនេះ និយាយត្រង់!

បរទេស៖ LG ដែលជាក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង និងជាសមាជិកផ្គត់ផ្គង់គ្រឿងទូរស័ព្ទ iPhone ផងដែរនោះ កំពុងពិចារណាអំពីការបិទអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនទាំងស្រុង បន្ទាប់ពីបាននិយាយថាការលក់អាជីវកម្មនេះនៅខែមករាមិនត្រូវបានគេចាប់អារម្មណ៍ចង់ទិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន LG គឺជាអ្នកផលិតស្មាតហ្វូនដ៏មានប្រជាប្រិយភាព ហើយជាក្រុមហ៊ុនធំលំដាប់ទី3 នៅលើពិភពលោកទៀតផង។ ទោះយ៉ាងណាក៏ដោយ ដោយសារតែអាជីវកម្មទូរសព្ទរបស់ខ្លួនមិនបានផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំមក ក្រុមហ៊ុនពិតជាចង់បញ្ឈប់វាត្រឹមនេះហើយ។

កាលពីខែមករាក្រុមហ៊ុន LG ប្រកាសថា ខ្លួនបានបើកចំហចំពោះលទ្ធភាពនៃការទិញយកអាជីវកម្មទូរសព្ទរបស់ខ្លួន។ នេះជាការសម្រេចចិត្តដែលក្រុមហ៊ុនត្រូវតែអនុវត្ត ព្រោះថាអាជីវកម្មទូរសព្ទដៃរបស់ខ្លួនមិនបានផ្តល់ប្រាក់ចំណេញតាំងពីឆ្នាំ2015មកម្ល៉េះ ហើយខ្លួនបានខាតបង់ចំណូលជិត5ទ្រីលានវ៉ុន (4.4ពាន់លានដុល្លារ) នៅឆ្នាំ2020ទៀតផង។

ប៉ុន្តែទោះបីជាមានការបើកចំហ ដើម្បីទទួលការទិញអាជីវកម្មនេះក៏ដោយ ក៏គ្មានការរីកចម្រើនអ្វីនោះដែរ។

មន្ត្រីឧស្សាហកម្មទូរសព្ទអនាមិកមួយរូបបានពន្យល់ថា ក្រុមហ៊ុន LG បានពិភាក្សាជាមួយក្រុមហ៊ុនផ្សេងៗទៀតអំពីការលក់អាជីវកម្មនេះ ប៉ុន្តែការចរចារគ្មានបានលទ្ធផលអ្វីឡើយ។ ការលក់អាជីវកម្មទូរសព្ទទាំងមូលវាហាក់ដូចជាមានការលំបាកនៅពេលនេះ។

គេអះអាងថាក្រុមហ៊ុន LG បានចរចាជាមួយក្រុមហ៊ុន Vingroup របស់វៀតណាម រួមទាំងក្រុមហ៊ុន Volkswagen ផងដែរដើម្បីការលក់នេះ ប៉ុន្តែការចរចាទាំងនោះមិនបានផលអ្វីនោះទេ៕

រូបភាពទូរសព្ទ LG
រូបភាពទូរសព្ទ LG
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T