Varane សង្ឃឹមថា​ថ្ងៃ​ណាមួយ​បាន​លេង​ជាមួយ Mbappe នៅ​ Real Madrid

//s9.kh1.co/3f/3f324b3429486bc576d66632783df84fc604b0cd.png
កីទ្បា

 ២៣-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Varane សង្ឃឹម​ថ្ងៃ​ណាមួយ​បាន​លេង​ជាមួយ Mbappe នៅ​ Real Madrid

ខ្សែ​ការពា Raphael Varane មាន​មហិច្ឆតា​​ចង់​លេង​ជាមួយ Kylian Mbappe នៅ Real Madrid។​ នេះ​តាម​ការ​បញ្ជាក់​របស់​គេ​អំឡុង​ពេល​កិច្ចសម្ភាសន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mbappe កំពុង​តែ​បន្ត​បង្ហាញ​ពី​ទម្រង់​លេង​​ដ៏​ល្អ​របស់​ខ្លួន ដោយ​គេ​ទើប​រក​បាន​២​គ្រាប់​បន្ថែម​កាល​ពី​ថ្ងៃ​អាទិត្យ​ជួយ PSG យក​ឈ្នះ Lyon ៤-២។ ហើយ​វា​​ជា​គ្រាប់​ទី​៣០​​របស់​គេ​ក្នុង​ការ​លេង​៣៦​ប្រកួត​គិត​គ្រប់​កម្មវិធី​សម្រាប់ PSG។

ទម្រង់​លេង​របស់​កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​​កាន់​តែ​មាន​ការ​ទាក់ទាញ​ ជា​ពិសេស​គេ​អាច​រក​បាន Hat-Trick ក្នុង​ជំនួប​ទល់​នឹង​ Barcelona នៅ Nou Camp ពាន​​រង្វាន់ Champions League។ សមត្ថភាព​មាន​បែប​នេះ​ហើយ​បាន​អន្ទង់​ចិត្ត​ Real Madrid ចង់​បាន Mbappe យ៉ាង​ខ្លាំង។

សាកសួរ​អំពី​ Mbappe ទៅ​កាន់​មិត្ត​រួម​ជាតិ​បារាំងVarane បាន​និយាយ​ថា គេ (Mbappe) នៅ​ក្មេង ប៉ន្តែ​មាន​ការ​ទាក់ទាញ​ខ្លាំង និង​អាច​អភិវឌ្ឈន៍​បន្ត​ទៅ​មុខ​ទៀត។ គេ​ជា​កីឡាករ​ល្អ​ជាង​គេ​ម្នាក់។ Varane មាន​ក្ដី​ស្រមៃ​គឺ​ចង់​លេង​ជាមួយ​កីឡាករ​ល្អ​ៗ ហើយ Kylian គឺ​ជា​កីឡាករ​ល្អ​ម្នាក់៕

https://s9.kh1.co/__image/w=510,h=287,q=100/3a/3a0e99aabc597031ab162eb5925ef7e25f865628.png
https://s9.kh1.co/__image/w=510,h=289,q=100/a1/a1e155557bba7aebf7f880d0ed3d8bd64ac7553d.png
Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T