គាំងហ្មង! ឃើញទូរសព្ទស្អាត ខំកុម៉្មង់ទិញតាមអនឡាញសាកមើល...លុះពេលផ្ញើដល់ផ្ទះ ទើបដឹងថាជាតុ តែធ្វើម៉ូតដូចទូរសព្ទ

//s9.kh1.co/47/476e274e544a81e1ca6198748120bd1b8d643ab7.jpg
សង្គម

 ២៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលបានកុម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយ។

ថៃ៖ ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលបានកុម្ម៉ងទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភព័ត៌មានបានទម្លាយថា បុរសដែលមិនបញ្ចេញឈ្មោះខាងលើ បានកុម៉្មងទិញទំនិញតាមវេបសាយអនឡាញ ដែលគាត់រំពឹងថាជាទូរសព្ទ iPhone 7 តែរឿងមិននឹកស្មានដល់នោះ នៅពេលទំនិញត្រូវបានផ្ញើមកដល់ដៃ ទើបដឹងថាជាតុទំហំធំ ដែលវាត្រូវបានរចនាឡើងដូចជាទូរសព្ទយក្សអីចឹងដែរ។

យ៉ាងណាមិញ គាត់សង្ស័យថា ដោយសារគាត់មិនបានពិនិត្យមើលព័ត៌មានលម្អិតនៃទំនិញមុនពេលទិញវា តែក៏ធ្លាប់ឆ្ងល់ដែរថា ហេតុអ្វីថ្លៃផ្ញើទំនិញ ថ្លៃខ្លាំងម្ល៉េះ ទាំងជាក់ស្ដែង គាត់បានចំណាយលើថ្លៃដឹកតុ មានទំហំធំ ដែលវាមិនមែនជាទូរសព្ទឡើយ។

តុរាងដូចទូរសព្ទ iPhone 7 នេះ មានតម្លៃប្រមាណ ២៧៥ដុល្លារអាមេរិក ត្រូវបានដាក់លក់នៅលើវេបសាយកូរ៉េ 10x10 Korea ដែលបានរចនាឡើងដោយមានរុនដាក់ស៊ីមកាត មើលទៅដូចរបស់ពិតអីចឹង ហើយវាមានលក្ខណ:ស្រដៀងផ្សេងទៀត ដូចជាអេក្រង់ពណ៌ខ្មៅយ៉ាងធំ និងប៊ូតុង Home ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖

តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
តុរាងដូចទូរសព្ទ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T