អស្ចារ្យណាស់! Mbappe ធ្វើបានកំណត់ត្រាពិសេសមួយ ក្រោយរកបាន២គ្រាប់ ក្នុងជំនួបជួយ PSG ឈ្នះ Lyon ៤-២ (មានវីដេអូ)

//s9.kh1.co/ac/ac82b28af5ffc8978c0d6c9bb04702d8d0419323.jpg
កីទ្បា

 ២២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Mbappe ក្លាយជាកីឡាករវ័យក្មេងជាគេបង្អស់ ដែលរកបាន១០០គ្រាប់នៅ Ligue 1

បារាំង៖ កីឡាករ Kylian Mbappe បានបង្ហាញទម្រង់យ៉ាងលេចធ្លោ ក្នុងជំនួបជួយក្រុម​ Paris Saint-Germain យកឈ្នះ ក្រុមម្ចាស់ផ្ទះ Lyon ៤-២ កាលពីរាត្រីថ្ងៃអាទិត្យ ទី២១ ខែមីនា កន្លងទៅនេះ ដោយរូបគេរកបាន២គ្រាប់ម្នាក់ឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/6e/6ed08ac190bcb7fed3b9b892123ba8efe5cb7662.png

ការខិតខំប្រឹងប្រែងរបស់ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ រូបនេះ បានធ្វើឲ្យរូបគេ ទទួលបានកំណត់ត្រាពិសេសមួយ ដោយក្លាយជាកីឡាករវ័យក្មេងបង្អស់ ដែលរកបាន១០០គ្រាប់ នៅក្របខណ្ឌ Ligue 1 ។

https://s9.kh1.co/__image/w=650,h=406,q=100/c3/c31c48885843cc9d017c8b9e75fc170ddf92c3d5.png

សម្រាប់ការប្រកួត កាលពីយប់មិញ Mbappe ជាអ្នកស៊ុតបើកឆាក មុនពេលខ្សែបម្រើ Danilo Pereira ស៊ុតចូលនៅនាទីទី៣២ និង Angel Dimaria ទាត់ហ្វ្រីឃីគចូលនៅដើមតង់ទី២។

https://s9.kh1.co/__image/w=634,h=423,q=100/6b/6b1fdf9b1e7e850c580a5971ed26de73db6f6fcb.png

ក្រោយមក Mbappe ក៏រកគ្រាបប់បានសាជាថ្មីម្ដងទៀត មុនក្រុម Lyon តដៃបាន២គ្រាប់វិញ តាមរយៈខ្សែប្រយុទ្ធ Islam Slimani និង ខ្សែកាពារ Maxwel Cornet

គួរបញ្ជាក់ដែរថា តាមរយៈលទ្ធផលនេះ បានជួយ​ PSG រក្សាតំណែងកំពូលតារាង នៅក្របខណ្ឌ Ligue 1 សប្ដាហ៍ទី៣០ ដោយមាន៦៣ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ Lille និង ដាច់៣ពិន្ទុពីក្រុមលេខ៣ Lyon ៕

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T