ឡើង​ជើង​ខ្លាំង​មែន! Barcelona ​លត់​ក្រុមម្ចាស់ផ្ទះ Sociedad ​៦-១ ​(មានវីដេអូ)

//s9.kh1.co/7a/7a53fa7477a20325c3cc60a06e3b023ea3a8a1f4.jpg
កីទ្បា

 ២២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឡើង​ជើង​ខ្លាំង​មែន! Barcelona ​លត់​ក្រុម Sociedad ​៦-១ ​

បរទេស៖ ​ក្រុម FC Barcelona ​ពិត​ជា​ឡើង​ជើង​ខ្លាំង​មែនទែន ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្នុង​ការ​ប្រកួត​នៅ​​យប់មិញ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ ​លេង​សម្រុក​យក​តែ​មែនទែន។ ​នៅ​នាទី​៣៧ Griezmann ​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ Barcelona ​មុន​ពេល Dest ​ថែម​គ្រាប់​ទី​២​បាន ​ក្រោយ​ទទួល​បាន​បាល់​ពី Messi ​។ ឈាន​ចូល​ដល់​តង់​ទី​២ ​Dest ​ដដែល​ធ្វើ​បាន​១​គ្រាប់​ទៀត​នាទី​៥៣ មុន​ពេល Messi ​ធ្វើ​បាន​គ្រាប់​ទី​៤​នៅ​នាទី​៥៦។ ​ឈាន​ដល់​នាទី​៧១ Dembele ​ក៏​រក​គ្រាប់​បាល់​ទី​៥​បាន ​មុន​ពេល Messi ​ថែម​គ្រាប់​ទី​៦​បាន​សម្រេច​។ ​

​គួរឱ្យដឹងដែរថា ជ័យជម្នះ ៦-១ ​យក​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ronald Koeman ​ហក់​ឡើង​ទៅ​លេខ​២​ក្នុង​តារាង La Liga ​ដោយ​ចាញ់​ក្រុម​លេខ​១ Atletico Madrid ​ចំនួន​៤​ពិន្ទុ៕

ក្រុម Barcelona ​
ក្រុម Barcelona ​
ក្រុម Real Sociedad និង Messi ​
ក្រុម Real Sociedad និង Messi ​
ក្រុម Barcelona ​
ក្រុម Barcelona ​
Messi ​
Messi ​
Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T