ដុងសិល្បៈតាំងពីក្មេង​ ធ្លាយវីដេអូ ឈីន រតនៈ​ ច្រៀងប្រលងចូល សាលាវិចិត្រសិល្បៈ​ តាំងពីតូចប៉ុណ្ណឹង​(មានវីដេអូ)

//s9.kh1.co/32/3229a5930f52b4dc4e14d96d66e31da3cac87b57.jpg
តារា & កម្សាន្ដ

 ២២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងដែលពោពេញទៅដោយសម្ថភាព កញ្ញា ឈីន រតនៈ បានបង្ហាញវីដេអូគួរឲ្យភ្ញាក់ផ្អើលកាលពីវ័យកុមារ។

ភ្នំពេញ៖ តារាចម្រៀងដែលកើតចេញពីកម្មវិធី The Voice Cambodiaដែលពោពេញទៅដោយសម្ថភាព រដូវកាលទី២ កញ្ញា ឈីន រតនៈ នាពេលបច្ចុប្បន្ន កញ្ញាកំពុងទទួលបានសម្លេងគាំទ្រហាក់ហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ដែលការទទួលបានប្រជាប្រិយភាពខ្លាំងនេះឯងវាបានកើតចេញពីសម្ថភាពសម្លេងរបស់នាង ដែលមានទឹកដមពីរោះ អាចនិយាយបានថា កញ្ញាមានសម្ថភាពអាចច្រៀងបត់បែនបានគ្រប់ទម្រង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារាចម្រៀងស្រីរូបនេះពិតជាមានការស្រលាញ់ផ្នែកសិល្បៈ និងមានដុងសិល្បៈសម្ថភាព ផ្នែកចម្រៀងតាំងពីកុមារភាពមកម្ល៉េះ។ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក គណនីផ្ទាល់ខ្លួនរបស់កញ្ញា បានបង្ហោះវីដេអូមួយដែលជាអនុស្សាវរីយ៍អ្នកគ្រូបានបន្សល់ទុកឲ្យ ក្នុងនោះគឺមានរូបកញ្ញាផ្ទាល់កាលពីវ័យកុមារ តារារូបនេះបានចូលរួមប្រលងដើម្បីបានចូលរៀននៅក្នុងសាលាវិចិត្រសិល្បៈ តែអ្វីដែលគួរឲ្យស្ញប់ស្ញែង គេឃើញថា កញ្ញាមានសម្ថភាពទឹកដមសម្លេង ពីរោះក្រអួនក្រអៅតាំងពីកុមារមកម្ល៉េះ។

ជាមួយនឹងវីដេអូមួយនេះ បានធ្វើឲ្យទស្សនិកជនក៏ដូចជាហ្វេនៗអ្នកគាំទ្រមានការលាន់មាត់សរសើរ ស្ញប់ស្ញែងចំពោះតារាចម្រៀងស្រីដែលពោពេញទៅដោយសម្ថភាពរូបនេះជាខ្លាំង មិនថាពេលមុនឬពេលបច្ចុប្បន្ននេះនាងនៅតែរក្សាសម្លេងបានពីរោះដដែល៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
ឈីន រតនៈ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T