មាន ៣ ចំណុច​នេះ ទោះ​​អ្នក​ជាមនុស្សល្អ​យ៉ាង​ណា ក៏​ទាក់​ទាញ​​​​បាន​តែ​មនុស្ស​អាក្រក់​​ឲ្យ​មក​នៅក្បែរ​ខ្លួន​ ​

//s9.kh1.co/27/272b92a966524c26d096b6f423206a4c6ae29ba1.jpg
យល់ដឹង

 ២២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឆ្ងល់​ទេ? អ្នក​ជា​មនុស្ស​ល្អ តែហេតុអី​នៅក្បែរ​ខ្លួន​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​?​ មូលហេតុ​ចម្បង ​៣​ ដែលតែងតែទាក់ទាញ​មនុស្ស​មិនល្អឱ្យ​មក​​នៅ​ក្បែរ​អ្នក

តើអ្នកតែងតែមានអារម្មណ៍ថានៅក្បែរខ្លួនរបស់អ្នកសុទ្ធតែជាមនុស្សមិនល្អដែរ ឬទេ? តើអ្នកធ្លាប់គិតថាខ្លួនដូចជា​កំពុង​សេពគប់​ជាមួយមនុស្សកេងប្រយោជន៍ពីអ្នកដែរ ឬទេ? ហើយបើចម្លើយរបស់អ្នកគឺមែននោះវាអាចមកពីខ្លួនអ្នកគឺជាអ្នកទាក់ទាញពួកគេឱ្យមកក្បែរតែម្តង។ទាំងនេះគឺជាមូលហេតុទាំងបីដែលធ្វើឱ្យមនុស្សទាំងនោះចេះតែចូលមករកអ្នកដោយអ្នកមិនដឹងខ្លួន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
1. អ្នកប្រើប្រាស់ពេលវេលារបស់អ្នកដោយចិត្តទូលាយពេក

ជាការពិតណាស់ដែលពាក្យថាទូលាយគឺច្រើនតែបង្ហាញពីភាពវិជ្ជមាន ប៉ុន្តែការដែលអ្នកចំណាយពេលវេលា​ច្រើនពេក​សម្រាប់​អ្នកដទៃ សូម្បីតែពេលដែលអ្នកកំពុងរវល់វាក៏មិនសុទ្ធតែមានន័យថា​មនុស្សទាំងនោះសុទ្ធតែមើលឃើញ​ការលះបង់​​របស់អ្នកនោះដែរ។ ភាពចិត្តទូលាយរបស់អ្នកនឹងតែងតែត្រូវបានកេងប្រយោជន៍ពីក្រុមមនុស្សមិនល្អមួយចំនួនតូច ដោយមនុស្ស​ប្រភេទ​នោះ​ច្រើនតែមើលឃើញ ឬចូលចិត្តនរណាម្នាក់ដែលគេអាចប្រើបាន ហើយភាពចិត្តទូលាយរបស់អ្នកក៏ប្រហែល​ជា​អាច​ត្រូវពួកគេ​យកមកប្រើតបតនឹងអ្នកវិញក៏ថាបាន។

https://s9.kh1.co/__image/w=650,h=630,q=100/d2/d2f2b13e1614818834902e3fc0b8590307c45511.jpg
2. អ្នកជ្រើសរើសធ្វើអ្វីដដែលៗ

ផ្លូវដែលអ្នកធ្លាប់ឃើញ និងធ្លាប់បានដឹង ខណ:ដែលអ្នកកំពុងធំធាត់ ច្រើនតែជាផ្លូវដែលអ្នកចង់ប្រើ​ ឬជួសជុល​ ហើយ​ជួសជុលទៀត។ របៀបរបបដែលអ្នករស់នៅគឺច្រើនតែអាស្រ័យលើរបៀបដែលអ្នកធំធាត់ អ្នកដែល​បាន​ចិញ្ចឹម​អ្នក ឬក៏បរិយាកាសដែលអ្នកបានឃើញកាលពីក្មេង។

បរិយាកាសរស់នៅមិនល្អ និងស្ថានការណ៍អាក្រក់ច្រើនតែផ្តល់ផលអវិជ្ជមាន ហើយស្ថានការណ៍អាក្រក់ទាំងនោះអាច​ជា​ស្ថានការណ៍មិនសុវត្ថិភាព ឬក៏ការដែលត្រូវបោះបង់ចោលដោយមនុស្សជាទីស្រឡាញ់ ការដែលត្រូវឪពុកម្តាយ​មិនយកចិត្តទុកដាក់ ឬក៏ដែលត្រូវទទួលរងអំពើហិង្សា។ សួរថាចុះបើដឹងថាផ្លូវនោះមិនល្អហើយ ហេតុអ្វីបានជានៅតែ​ដើរ​ផ្លូវ​នោះទៀត?

ចម្លើយអាចមកពីទោះជាវាជាផ្លូវមិនល្អ តែវាជាឧទាហរណ៍មួយដែលទាក់ទងនឹងក្តីស្រឡាញ់សម្រាប់មនុស្សម្នាក់នោះ​ដែល​គាត់បានធំធាត់ឡើងមកជាមួយ ហើយមនុស្សម្នាក់នោះក៏អាចជ្រើសរើសដៃគូ  ឬមិត្តដែលអាចផ្តល់ក្តីស្រឡាញ់​បែប​នោះមក​ឱ្យខ្លួនដោយមិនបានដឹងខ្លួននោះឡើយ ព្រោះគេស៊ាំនឹងនឹងស្ថានការណ៍ ឬក៏ក្តីស្រឡាញ់បែបនោះ បើទោះ​ជា​វាឈឺចាប់ក៏ដោយ ប៉ុន្តែភាពស៊ាំនឹងធ្វើឱ្យមនុស្សម្នាក់នោះអាចធ្វើទទួលរ៉ាប់រងនឹងទំនាក់ទំនង​បែបនេះ​បាន។

3. អ្នកជាមនុស្សល្អ ហើយក៏មានចិត្តល្អពេកហើយ

ការដែលមានចិត្តល្អគឺជាចំណុចដែលល្អមួយ តែវានឹងលែងល្អហើយនៅពេលដែលអ្នកចិត្តល្អខ្លាំងពេកចូលដល់​ដំណាក់​កាល​​ ដែលមនុស្សមិនល្អអាចទាញយកប្រយោជន៍ពីអ្នកបាន។ វាមិនមែនជារឿងខុសទេ ក្នុងការដែលយើង​ធ្វើល្អ ប៉ុន្តែពាក្យថាល្អពេក ចិត្តល្អពេកនេះគឺជាបញ្ហាមួយផ្សេងទៀត ព្រោះនៅពេលដែលមានចិត្តល្អពេក មានន័យថា​អ្នក​មិន​បានដាក់ព្រំដែនការពារខ្លួនឯងឱ្យបានត្រឹមត្រូវ ហើយបែបនោះក៏អាចផ្តល់ជាឱកាសឱ្យអ្នកដទៃដើររម្លងលើ​អ្នក​បាន​​យ៉ាងងាយ។ ការគិតបែបវិជ្ជមានបែបនេះគឺគួរឱ្យគោរពខ្លាំងណាស់ ប៉ុន្តែព្រោះនៅលើពិភពលោកមួយនេះ​មិន​បាន​​​មាន​សុទ្ធតែមនុស្សល្អ ហេតុនេះហើយទើបអ្នកគួរតែមានព្រំដែននៅក្នុងការធ្វើល្អខ្លះ ដើម្បីចៀសវាងកុំឱ្យជន​ឆ្លៀត​ឱកាស​មួយចំនួនកេងប្រយោជន៍ពីភាពចិត្តល្អរបស់អ្នកបាន៕

https://s9.kh1.co/__image/w=650,h=366,q=100/35/35a4695ccf404a22e19b05520d1cc78d03e327ac.png
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T