មិនខ្ចីដាក់ក្បាលឆ្នាំងសាក មកជាមួយ iPhone 12 ឥឡូវ Apple ត្រូវបានគេពិន័យ អស់២លានដុល្លារ

//s9.kh1.co/69/690150e137aaf52a9057b5f8461bc65afeb42a80.jpg
បច្ចេកវិទ្យា

 ២១-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិននឹកស្មានសោះ ថាប្រទេសប្រេស៊ីលហ៊ានប្តឹង Apple អំពីរឿងមិនដាក់ឆ្នាំសាក

ប្រេស៊ីល៖ ទីភ្នាក់ងារការពារអតិថិជននៅរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល បានផាកពិន័យក្រុមហ៊ុន Apple ចំនួន2លានដុល្លារពីបទមិនបានដាក់បញ្ចូលក្បាលឆ្នាំងសាក នៅក្នុងប្រអប់ iPhone 12។ និយ័តករ Procon-SP និយាយថា Apple បានផ្សាយពាណិជ្ជកម្មបោកបញ្ឆោត លក់ឧបករណ៍ដោយគ្មានក្បាលឆ្នាំងសាក និងមិនត្រឹមត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple បានប្រកាសកាលពីខែតុលាថា ទូរសព្ទ iPhone 12 នឹងមិនភ្ជាប់មកជាមួយក្បាលឆ្នាំងសាកឬកាស earbuds នៅក្នុងប្រអប់របស់ពួកគេឡើយ ដោយ Apple លើកឡើងពីកង្វល់បរិស្ថាន។ ដោយដាក់បញ្ចូលតែខ្សែ USB-C ទៅ Lightning​ ជាមួយ iPhone 12 និងម៉ូឌែលថ្មីផ្សេងទៀត Apple បាននិយាយថា វានឹងអាចកាត់បន្ថយវត្ថុធាតុដើមសម្រាប់ iPhone នីមួយៗដែលដាក់លក់ បន្ថែមលើការកាត់បន្ថយទំហំប្រអប់របស់ទូរសព្ទ។ ក្រុមអ្នករិះគន់បានលើកឡើងថា ការផ្លាស់ប្តូរនេះគឺជួយឱ្យ Apple កាត់បន្ថយថ្លៃដើមដឹកជញ្ជូនច្រើនជាង ហើយអ្នកជំនាញខាងបរិស្ថានបាននិយាយថាផលប៉ះពាល់លើបរិស្ថានទំនងជាមានតិចតួចបំផុត។

និយ័តករ Procon បាននិយាយថា ខ្លួនបានសួរ Apple ថាតើក្រុមហ៊ុននឹងកាត់បន្ថយតម្លៃ iPhone 12 ដោយសារមិនមានបញ្ចូលក្បាលឆ្នាំងសាកឬអត់ តែមិនបានទទួលការឆ្លើយតបទេ។ ទីភ្នាក់ងារនេះក៏បានចោទប្រកាន់ក្រុមហ៊ុនថា មិនបានជួយដល់អតិថិជនដែលមានបញ្ហាមុខងារមួយចំនួននៅលើទូរសព្ទ iPhone របស់ពួកគេ បន្ទាប់ពីការដាក់ចេញការធ្វើបច្ចុប្បន្នភាព។ 

ការផាកពិន័យនេះហាក់ដូចជាមិនបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន Apple ដែលមានប្រាក់ចំណូលរហូតដល់ទៅ111.4ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021នេះទេ។

ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើការអត្ថាធិប្បាយទេកាលពីថ្ងៃសៅរ៍៕  

iPhone 12 pro
iPhone 12 pro
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T