អស្ចារ្យណាស់! Ronaldo បានឈ្នះពានរង្វាន់ ផ្ទាល់ខ្លួន១គ្រឿងទៀតហើយ (មានវីដេអូ)

//s9.kh1.co/aa/aafb8d404a0fd3c1b4fba00d9f962c568213bffe.jpg
កីទ្បា

 ២០-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានរង្វាន់ផ្ទាល់ខ្លួន១គ្រឿងទៀតហើយ​ដោយរូបគេ បានជាប់ឆ្នោត ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០ នៅលីគអ៊ីតាលី

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានពានរង្វាន់ផ្ទាល់ខ្លួន១គ្រឿងទៀតហើយ​ ដោយរូបគេ បានជាប់ឆ្នោត ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០ នៅលីគអ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/01/01c5744b1fba1ebae5c3088ed936794025e140d1.jpg

សម្រាប់ពា​នរង្វាន់ខាងលើនេះ គឺទទួលបានពីការបោះឆ្នោតរបស់ កីឡាករ, គ្រូបង្វឹក និង មន្ត្រីអជ្ញាកណ្ដាល។ គួររម្លឹកដែរថា កាលពីរដូវកាលមុន ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយកាល់រូបនេះ រកបាន៣១គ្រាប់ ក្នុងចំណោម៣៣ប្រកួត នៅក្របខណ្ឌ Serie A ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានរួមចំណែកសំខាន់ជួយក្រុមឈ្នះពានលីគផងដែរ។

បន្ទាប់ពីទទួលបានពានរង្វាន់ Ronaldo វ័យ៣៦ឆ្នាំ បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួន យ៉ាងដូច្នេះថា៖

ខ្ញុំសូមថ្លែងអណរគុណទៅមិត្តរួមក្រុម ដែលបានឲ្យខ្ញុំទទួលពានរង្វាន់នេះ។ ហើយក៏អរគុណចំពោះកីឡាករទាំងអស់ដែលបានបោះឆ្នោតឲ្យខ្ញុំ។ ភាពនឹងនរ ភាពជឿជាក់លើកម្លាំង ការខិតខំ និងការដាក់ចិត្តរបស់ខ្ញុំចំពោះការប្រកួតគឺជាអាថ៌កំបាំងក្នុងការរីករាយនឹងលេងបាល់ទាត់ ជាពិសេសគឺការលើកទឹកចិត្ត និងវិន័យ។ ទាំងនេះជាអ្វីដែលមិនចាំបាច់គិតពីការលេងនៅពេលអ្នកមានអាយុ ៣៥, ៣៦ ឬ ៤០ ឆ្នាំ។

   ខ្សែប្រយុទ្ធ Cristiano Ronaldo
https://s9.kh1.co/__image/w=650,h=488,q=100/7c/7ccde1f031b245c823f95fffe565858fe699b6bf.webp

ទន្ទឹមនឹងនេះ Ronaldo ក៏បានចាត់ទុកគ្រាប់បាល់ដែលលេងទល់នឹងក្រុម Sampdoria ជាគ្រាប់បាល់ពិសេសបំផុតរបស់គេ ផងដែរ ។

វាជាការតែតដ៏ល្អបំផុត ក្នុងអាជីពរបស់ខ្ញុំ។ គ្មានអ្វីត្រូវសង្ស័យនោះទេ៕

   ខ្សែប្រយុទ្ធ Cristiano Ronaldo
https://s9.kh1.co/__image/w=650,h=488,q=100/50/5040449e3cf2bb8345978fd033cb174a28ba669a.png
គ្រាប់បាល់របស់ Ronaldo ទល់នឹង​ Sampdoria 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T