ថាមែនៗ! ពេលនេះ លោក ផែង វណ្ណៈ បានចូលខ្លួនទៅសុំខមាទោសចំពោះព្រះភក្រ្តរបស់ ព្រះមហាវិមលធម្ម ពិន សែម រួចហើយ

//s9.kh1.co/f7/f72260d31cdb27fe6b1cbe6c2f657762d2457bf4.jpg
សង្គម

 ២០-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក ផែង វណ្ណៈ បានចូលខ្លួនទៅសុំខមាទោសចំពោះព្រះភក្រ្តរបស់ ព្រះមហាវិមលធម្ម ពិន សែម ក្រោយពីបានធ្វើការប្រមាថព្រះអង្គ

ខេត្តសៀមរាប៖ ក្រោយពីមានការរិះគន់ពីមហាជនជាច្រើន ចំពោះការការជេរប្រមាថព្រះកិត្តិយស ព្រះមហាវិមលធម្ម​ ពិន​ សែម​ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋមិនអាចបុគ្គលណាបំពានបាន ជាមួយនឹងការដកអាជ្ញាប័ណ្ណពីសំណាក់ក្រសួងព័ត៍មានដែលលោក ផែង វណ្ណៈ បានប្រព្រឹត្តខុសទៅនឹងកិច្ចសន្យាដែលបានលោកបានដាក់តម្កល់ទុកនៅក្រសួងព័ត៍មាន ដែលដើមចមនៃរឿងនេះ ដោយសារការលេចធ្លាយនូវវីដេអូនៃការដាក់ពិន័យចំពោះព្រះសង្ឃនៅក្នុងវត្តរាជបូណ៍ នៃទឹកដីខេត្តសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ក្រោយពីមានសាធារណមតិរិះគន់ច្រើនពេក លោក ផែង វណ្ណៈ ក៏បានចូលខ្លួនទៅសុំខមាទោសចំពោះព្រះភក្រ្តរបស់ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ដោយ បានបញ្ចេញរូបភាព និង សារដែលមានខ្លឹមសារថា៖

នៅព្រឹក​ថ្ងៃទី​ ២០​ ខែ​ មិនា​ ឆ្នាំ​ ២០២១​ ខ្ញុំករុណា​បានមកក្រាបថ្វាយបង្គំព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌​ និង​ ព្រះមេគុណខេត្ត​ អាភាករោ​ ជុំ​ គីមឡេង​ នៅក្នុង​វត្ត​រាជបូណ៌​ ទីរួមខេត្ត​ សៀមរាប​ ដេីម្បី​ទទួលស្គាល់​កំហុស​ដែល​បាននិយាយ​ប្រមាថ​ប៉ះពាល់ធ្ងន់ធ្ងរដល់​ព្រះកិត្តិយស ព្រះមហាវិមលធម្ម​ ពិន​ សែម​ និង​ ព្រះមេគុណខេត្ត​ក៏ដូចជា​ព្រះសង្ឃ​នៅ​វត្ត​រាជបូណ៌​ និងបាន​សុំខមាលទោស​ ការអត់ឱនអធ្យាស្រ័យ​ពី​ ព្រះមហាវិមលធម្ម​ ពិន​ សែម​ ក៏ដូចជាសុំខមាលទោស​ព្រះសង្ឃ​ ទូទាំង​ប្រទេស​ និង​ បានសុំ​ការព្រះពុទ្ធឱវាទ​ទូន្មាន​ប្រៀបប្រដៅពី​ ព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌​ ។ ជាការឆ្លេីយតប​ ព្រះមហាវិមលធម្ម​ ពិន​ សែម​ ព្រះគ្រូចៅ​អធិការ​វត្ត​រាជបូណ៌​ បាន​ទទួល​យកនូវការសុំទោសនិងបានអត់ឱនអធ្យាស្រ័យដល់ខ្ញុំករុណា​ ព្រមទាំង​បាន​ផ្ដល់​ពុទ្ធឱវាទល្អៗជាច្រេីនដល់ខ្ញុំករុណា ដេីម្បី​ធ្វេី​ជាប្រទីបបំភ្លឺផ្លូវ​អោយខ្ញុំករុណា​មានឱកាស​បំរើ​ប្រជាពលរដ្ឋ​ និង​ ព្រះពុទ្ធសាសនា​តទៅមុខទៀត​ ។ ក្នុងឱកាស​ប្រកបដោយក្ដីរំភេីបរីករាយ​ខ្ញុំករុណា​ បាន​ប្រគេន​បច្ច័យ​ចំនួន​ ២​ លានរៀល​ ​ជូន​ព្រះមហាវិមលធម្ម​ ពិន​ សែម​ និង​ ២​ លានរៀល​ ប្រគេនជូន​ព្រះមេគុណខេត្ត​ អាភាករោ​ ជុំ​ គីមឡេង​ និង​ បច្ច័យ​ ២​ លានរៀល​ សំរាប់​កសាងវត្ត​ ព្រមទាំងប្រគេន​​គ្រឿង​ឧបភោគ​ បរិភោគ​ របស់​ សប្បុរស​ជន​ រួមមាន​ អង្ករ​ ១តោន​ មី​ ១០០​ កេស​ ត្រីខ​ ១០០០​ កំប៉ុង​ ទឹកសុទ្ធ​គូលែន​ ២០​ កេស​ ទឹក​ក្រូច​ ១០​ កេស​ ម៉ាស់​ ១០០០០​ ម៉ាស់​ អាល់កុល​ ៥​ កាដុង​ ជូនដល់​វត្តរាជបូណ៌​ផងដែរ​ ។

លោក ផែង វណ្ណៈ

ដើម្បីជ្រាបកាន់តែច្បាស់  សូមទស្សនារូបភាពខាងក្រោម៖

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ ប្រគេនបច្ច័យជូន ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក​ ផែង វណ្ណៈ ប្រគេនបច្ច័យជូន ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ ប្រគេនបច្ច័យជូន ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក​ ផែង វណ្ណៈ ប្រគេនបច្ច័យជូន ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក​ ផែង វណ្ណៈ សុំខមាទោស
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
លោក ផែង វណ្ណៈ និង ព្រះមហាវិមលធម្ម​ ពិន​ សែម​
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T