អានហើយក្ដុកក្ដួល តារាៗនាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារ វី ឌីណែត

//s9.kh1.co/df/dfab0490457daf83c26ee454c2024912a12321fa.png
តារា & កម្សាន្ដ

 ២០-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិត្តរួមសិល្ប:ទាំងនេះ បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព របស់ភរិយាលោកគ្រូ ហួរ ឡាវី រហូតធ្វើឲ្យហ្វេនៗទប់ទឹកភ្នែកមិនជាប់

ភ្នំពេញ៖ ក្រោយដំណឹងនៃការទទួលមរណភាពរបស់ភរិយាលោកគ្រូ ហួរ ឡាវី ត្រូវបានចែកផ្សាយយ៉ាងពាសពេញបណ្តាញសង្គមហ្វេសប៊ុក រួចមក បានធ្វើឲ្យមហាជន និងមិត្តរួមសិល្ប:នានា បង្ហាញពីអារម្មណ៍សោកស្តាយ ចំពោះដំណឹងមរណភាពដ៏សែនតក់ស្លុតនេះ ដែលជាការបាត់បង់ភរិយា ម្តាយ និងជីដូនម្នាក់ ដោយបានបង្ហោះសារចូលរួមរំលែកទុក្ខជូនចំពោះគ្រួសារនៃសពតាមរយ;គណនីហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/. អ្នកនាង ទូច ស្រីល័ក្ខ

អ្នកនាង ទូច ស្រីល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ

ក្នុងនាមខ្ញុំជាសិល្បៈការនី ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកគ្រូ ហួរ ឡាវី វីរសិល្បករដែលបានបាត់បង់ប្រពន្ធជាទីស្រឡាញ់🙏🙏ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីជំងឺរាតត្បាតនានា ជាពិសេសកុំភ្លេចអនុសាសន៍ ៣កុំ ៣ការពារ🙏🙏🙏 សូមវិញាណក្ខន្ធអ្នកមីង បានទៅកាន់សុគតិភព ឋានស្ងប់សុខ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏 ណែតអូនត្រូវតែរឹងមាំណាអូនណា 🤝🤝🤝

អ្នកនាង ទូច ស្រីល័ក្ខ

២/. លោក ណុប ប៉ាយ៉ារិទ្ធិ

លោក ណុប ប៉ាយ៉ារិទ្ធិ
លោក ណុប ប៉ាយ៉ារិទ្ធិ

ពូអើយពូ ឃើញរូបនេះហើយអាណិតពូខ្លោចចិត្ត😭😭😭អានពាក្យពូសរសេរដឹងពីទំហំចិត្តពូចំពោះភរិយា ពេលខ្លីសោះគ្រួសារមួយបាត់បង់ភរិយា បាត់បង់ម្តាយជាទីស្រលាញ់ 😔😔😔 សូមបងប្អូនប្រុងប្រយ័ត្នអោយដល់ទីបំផុត ពិសេស អ៊ុំ ពូ មីង ចាស់ៗដែលមានជំងឺប្រចាំកាយស្រាប់ បើឆ្លងកូវីដមួយទៀតគឺហានិភ័យណាស់ ដូច្នេះសូម អ៊ុំ ពូ មីង ប្រយ័ត្នអោយមែនទែន បងប្អូនទាំងអស់ថែរទាំមនុស្សចាស់ក្នុងគ្រួសារអោយបានល្អ ។ សូមវិញ្ញាណក្ខន្ធរបស់មីងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត 🙏🏻🙏🏻🙏🏻💐 សូមពូនិងប្អូនៗតាំងស្មារតីអោយមាំ អធិដ្ឋានជូនតំណើរមីងជាចុងក្រោយពីចំងាយ និង កុំភ្លេចថែរទាំសុខភាពអោយបានរឹងមាំ ពិសេសពូដើម្បីជាម្លប់ ដល់កូនចៅរបស់ពូបន្តរ🙏🏻🙏🏻🙏🏻 #រំលែកទុក្ខដ៍ក្រៀមក្រំចំពោះមរណៈភាពភរិយាលោកពូហួរឡាវីនិងជាអ្នកម្តាយប្អូនស្រីវីឌីណែត🙏🏻🙏🏻🙏🏻

លោក ណុប ប៉ាយ៉ារិទ្ធិ

៣/.អ្នកនាង មាស សុខសោភា

អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា

នាងខ្ញុំ មាស សុខសោភា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារ លោកពូ ហួរ ឡាវី និង ប្អូនស្រី វី ឌីណែត ក្នុងការបាត់បង់ប្រពន្ធនិងម្ដាយជាទីស្រលាញ់ សូមបួងសួងជូនវិញ្ញាណក្ខន្ធ អ្នកមីងទៅកាន់សុគតិភព។ សូមបងប្អូងប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់អោយបានខ្ពស់ទាំងអស់គ្នា។ 🙏🙏🙏 #stayhome #staysafe

អ្នកនាង មាស សុខសោភា

៤/.អ្នកនាង អេដា

អ្នកនាង អេដា
អ្នកនាង អេដា

អារម្មណ៏ខ្ញុំពេលនេះ​គឺសោកស្តាយជំនួស Dyneth និងក្រុុមគ្រួសារគាត់ទាំងមូល​។ ខ្លួនកំពុងធ្វេីចត្តាឡីស័កដាច់ដោយឡែក​ហេីយ​ឯម្តាយក៏បានទទួលមរណៈភាពទៀត​ 🙏🙏 បងសូមចូលរួមរំលែកទុក្ខផង​សូមវិញ្ញាណក្ខន្ធអ្នកមីងទៅកាន់ទីស្ងប់​🙏 -Adda

  អ្នកនាង អេដា

៥/. លោក ខេម

លោក ខេម
លោក ខេម

ក្នុងនាមសិល្បករ ០១រូប ទោះផលិតកម្មផ្សេងគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកគ្រូ ហួរ ឡាវី វីរសិល្បករដែលបានបាត់បង់ប្រពន្ធជាទីស្រឡាញ់ ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីជំងឺរាតត្បាតនេះផង 🙏🙏🙏🙏

 លោក ខេម

៦/. លោក ពាក់មី

លោក ពាក់មី
លោក ពាក់មី

ខ្ញុំបាទ​ពាក់មី​ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារ លោកពូ ហួរ ឡាវី និង ប្អូនស្រី វី ឌីណែត ក្នុងការបាត់បង់ប្រពន្ធនិងម្ដាយជាទីស្រលាញ់ សូមបួងសួងជូនវិញ្ញាណក្ខន្ធ អ្នកមីងទៅកាន់សុគតិភព។ សូមបងប្អូងប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់អោយបានខ្ពស់ទាំងអស់គ្នា។

លោក ពាក់មី
ពាក់មីណុប បាយ៉ារិទ្ធទូច ស្រីល័ក្ខមាស សុខសោភាអេដាខេម
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T