ភ្នំពេញ៖ ក្រោយដំណឹងនៃការទទួលមរណភាពរបស់ភរិយាលោកគ្រូ ហួរ ឡាវី ត្រូវបានចែកផ្សាយយ៉ាងពាសពេញបណ្តាញសង្គមហ្វេសប៊ុក រួចមក បានធ្វើឲ្យមហាជន និងមិត្តរួមសិល្ប:នានា បង្ហាញពីអារម្មណ៍សោកស្តាយ ចំពោះដំណឹងមរណភាពដ៏សែនតក់ស្លុតនេះ ដែលជាការបាត់បង់ភរិយា ម្តាយ និងជីដូនម្នាក់ ដោយបានបង្ហោះសារចូលរួមរំលែកទុក្ខជូនចំពោះគ្រួសារនៃសពតាមរយ;គណនីហ្វេសប៊ុករបស់ខ្លួន យ៉ាងដូច្នេះថា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១/. អ្នកនាង ទូច ស្រីល័ក្ខ

ក្នុងនាមខ្ញុំជាសិល្បៈការនី ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកគ្រូ ហួរ ឡាវី វីរសិល្បករដែលបានបាត់បង់ប្រពន្ធជាទីស្រឡាញ់🙏🙏ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីជំងឺរាតត្បាតនានា ជាពិសេសកុំភ្លេចអនុសាសន៍ ៣កុំ ៣ការពារ🙏🙏🙏 សូមវិញាណក្ខន្ធអ្នកមីង បានទៅកាន់សុគតិភព ឋានស្ងប់សុខ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏 ណែតអូនត្រូវតែរឹងមាំណាអូនណា 🤝🤝🤝
២/. លោក ណុប ប៉ាយ៉ារិទ្ធិ

ពូអើយពូ ឃើញរូបនេះហើយអាណិតពូខ្លោចចិត្ត😭😭😭អានពាក្យពូសរសេរដឹងពីទំហំចិត្តពូចំពោះភរិយា ពេលខ្លីសោះគ្រួសារមួយបាត់បង់ភរិយា បាត់បង់ម្តាយជាទីស្រលាញ់ 😔😔😔 សូមបងប្អូនប្រុងប្រយ័ត្នអោយដល់ទីបំផុត ពិសេស អ៊ុំ ពូ មីង ចាស់ៗដែលមានជំងឺប្រចាំកាយស្រាប់ បើឆ្លងកូវីដមួយទៀតគឺហានិភ័យណាស់ ដូច្នេះសូម អ៊ុំ ពូ មីង ប្រយ័ត្នអោយមែនទែន បងប្អូនទាំងអស់ថែរទាំមនុស្សចាស់ក្នុងគ្រួសារអោយបានល្អ ។ សូមវិញ្ញាណក្ខន្ធរបស់មីងបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត 🙏🏻🙏🏻🙏🏻💐 សូមពូនិងប្អូនៗតាំងស្មារតីអោយមាំ អធិដ្ឋានជូនតំណើរមីងជាចុងក្រោយពីចំងាយ និង កុំភ្លេចថែរទាំសុខភាពអោយបានរឹងមាំ ពិសេសពូដើម្បីជាម្លប់ ដល់កូនចៅរបស់ពូបន្តរ🙏🏻🙏🏻🙏🏻 #រំលែកទុក្ខដ៍ក្រៀមក្រំចំពោះមរណៈភាពភរិយាលោកពូហួរឡាវីនិងជាអ្នកម្តាយប្អូនស្រីវីឌីណែត🙏🏻🙏🏻🙏🏻
៣/.អ្នកនាង មាស សុខសោភា

នាងខ្ញុំ មាស សុខសោភា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារ លោកពូ ហួរ ឡាវី និង ប្អូនស្រី វី ឌីណែត ក្នុងការបាត់បង់ប្រពន្ធនិងម្ដាយជាទីស្រលាញ់ សូមបួងសួងជូនវិញ្ញាណក្ខន្ធ អ្នកមីងទៅកាន់សុគតិភព។ សូមបងប្អូងប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់អោយបានខ្ពស់ទាំងអស់គ្នា។ 🙏🙏🙏 #stayhome #staysafe
៤/.អ្នកនាង អេដា

អារម្មណ៏ខ្ញុំពេលនេះគឺសោកស្តាយជំនួស Dyneth និងក្រុុមគ្រួសារគាត់ទាំងមូល។ ខ្លួនកំពុងធ្វេីចត្តាឡីស័កដាច់ដោយឡែកហេីយឯម្តាយក៏បានទទួលមរណៈភាពទៀត 🙏🙏 បងសូមចូលរួមរំលែកទុក្ខផងសូមវិញ្ញាណក្ខន្ធអ្នកមីងទៅកាន់ទីស្ងប់🙏 -Adda
៥/. លោក ខេម

ក្នុងនាមសិល្បករ ០១រូប ទោះផលិតកម្មផ្សេងគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារលោកគ្រូ ហួរ ឡាវី វីរសិល្បករដែលបានបាត់បង់ប្រពន្ធជាទីស្រឡាញ់ ក្នុងកាលៈទេសៈដ៏លំបាកនេះ សូមប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសផុតពីជំងឺរាតត្បាតនេះផង 🙏🙏🙏🙏
៦/. លោក ពាក់មី

ខ្ញុំបាទពាក់មី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារ លោកពូ ហួរ ឡាវី និង ប្អូនស្រី វី ឌីណែត ក្នុងការបាត់បង់ប្រពន្ធនិងម្ដាយជាទីស្រលាញ់ សូមបួងសួងជូនវិញ្ញាណក្ខន្ធ អ្នកមីងទៅកាន់សុគតិភព។ សូមបងប្អូងប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់អោយបានខ្ពស់ទាំងអស់គ្នា។